រាជធានីភ្នំពេញ ៖ ពិតណាស់ ការប្រកួតសម្រស់ Miss Grand Cambodia ជាការប្រកួតសម្រស់បវរកញ្ញា ល្បីឈ្មោះមួយ ក្នុងចំណោម ការប្រកួតសម្រស់ជាច្រើនផ្សេងទៀត របស់កម្ពុជា ដែលទទួលបានគាំទ្រនិងប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជន។
ជាមួយគ្នានេះ រាល់បេក្ខនារីដែលទទួលជ័យលាភី ក្នុងការប្រកួតនេះហើយ តែងទទួលបានការងារសិល្បៈ និងលេចវត្តមាន ក្នុងបណ្តាញសង្គមជាញឹកញាប់ តែជាមួយគ្នា ប្រសិនបើក្រឡេកទៅមើល កញ្ញា ដេត ស្រីនាដ ម្ចាស់កមុដ Miss Grand Cambodia 2019 រូបនេះវិញ ហាក់មិនសូវបញ្ចេញវត្តមានលើឆាក ប៉ុន្មានឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្នុងកម្មវិធី ជួបជុំបវរកញ្ញាគ្រប់ជំនាន់ កាលពីប៉ុន្មានថ្ងៃមុន លើឆាកMiss Grand 2021នេះ អ្នកគាំទ្ររូបនាង ពិតជាភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេល រូបនាងមិនត្រឹមតែបង្ហាញវត្តមានលើឆាកជាថ្មីទេ ថែមទាំង បង្ហាញភាពលេចធ្លោ មិនចាញ់បវរកញ្ញាផ្សេងៗប៉ុន្មានឡើយ។
ដោយក្នុងនោះ គេឃើញ រូបនាងពិតជា ប្រែប្រួលស្រស់ស្អាតខ្លាំង បូកបញ្ចូលនឹងឈុតដែលភ្លឺចែងចាំង ថែមទៀតនោះ កញ្ញា ដេត ស្រីនាដ កាន់តែធ្វើឲ្យមហាជនចោល ការចាប់អារម្មណ៍ពីសម្រស់របស់រូបនាង កាន់តែខ្លាំងឡើងបន្ថែមទៀត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]