បរទេស៖ នៅថ្ងៃទី ១២ ខែតុលា យោងតាមលើគណនីជាផ្លូវការ​របស់តារាចម្រៀង Adele បានប្រកាសថា រូបនាង នឹងវិលត្រឡប់មក ជាមួយនឹងអាល់ប៊ុមថ្មីសន្លាងចុងក្រោយវិញជាផ្លូវការ បន្ទាប់ពីអវត្តមានខកខានចេញចម្រៀង អស់រយៈពេល ៦ ឆ្នាំ។

យ៉ាងណាមិញ ក្រោយពីប្រកាសហើយភ្លាម ឈ្មោះរបស់មេម៉ាយកូនមួយរូបនេះ បានលេចលើវេទិកាអ៉ីនធើណែតនានា ក្លាយជាប្រធានបទ បន្ទាប់ពីនាងបានចែករំលែកវីដេអូខ្លី «Easy On Me» នៅលើបណ្តាញសង្គមកាលពីសប្តាហ៍មុន ដែលនេះគឺជាបទចម្រៀងនៅក្នុងអាល់ប៊ុមចុងក្រោយ របស់តារាចម្រៀងជនជាតិអង់គ្លេសរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង តារាស្រី Adele គឺត្រូវបានគេចាត់ទុកជាសិល្បៈករពិសេស នៃឧស្សាហកម្មតន្ត្រីពិភពលោក ដែលនាងមានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីអាយុ ១៩ ឆ្នាំរហូតមកដល់បច្ចុប្បន្ន ដែលលក់បានកំណត់ត្រាចម្រៀងរហូតបាន ១២០ លាននៅទូទាំងពិភពលោក ដោយមានតែអាល់ប៊ុមចំនួន ៣ ប៉ុណ្ណោះ ដែលជាសមិទ្ធផលស្ទើរតែគ្មាននរណាមាននៅក្នុងសម័យនេះ។

ទោះជាយ៉ាងណា ប្រឡូកក្នុងសិល្បៈ ច្រើនជា ១០ ឆ្នាំ ជាមួយនឹងសមិទ្ធផល ដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះ តារាស្រីវ័យ ៣៣ ឆ្នាំ​ ត្រូវបានប្រភពមួយបានជីកកាយ ថារូបនាង ទ្រព្យសម្បត្តិរហូតដល់ ១៩០លានដុល្លារ ដែលនេះ មិនរាប់បញ្ចូល អចលនទ្រព្យថ្លៃ ៗ ជាច្រើននៅអាមេរិក និងអង់គ្លេស ដោយគេប៉ានប្រមាណថា រូបនាងជាម្ចាស់ វីឡា មានតម្លៃច្រើនជាង ៣០លានដុល្លារបន្ថែម។

លើសពីនេះ នាងជាតារាចម្រៀងជនជាតិអង់គ្លេស ដែលត្រូវបានគេចាត់ទុកថា ជោគជ័យបំផុត តែថ្វីត្បិតដូច្នេះក្តី តារាស្រីរូបនេះ មិនសមបំណងឡើយ នៅក្នុងជីវិតគូរ ជាក់ស្តែង កាលពីខែមីនាឆ្នាំ ២០២១ បន្ទាប់ពីវាត្រូវបានប្រកាសថា ម្ចាស់បទ «Hello» រូបនេះ បានបញ្ចប់ដំណើរការលែងលះជាមួយអតីតស្វាមីរបស់នាង។

ទៀតសោតគេហទំព័រជាច្រើនបានរាយការណ៍ថាតារាចម្រៀងរូបនេះ ត្រូវកាត់បន្ថយទ្រព្យសម្បត្តិរបស់នាងជាពាក់កណ្តាល។ ទោះយ៉ាងណា TMZ បាននិយាយថា Simon Konecki និង Adele បានលែងលះគ្នាដោយសន្តិវិធី ភាគីទាំងពីរ មិនបានទាមទារផលប្រយោជន៍បន្ទាប់ពីលែងលះគ្នានោះទេ ដោយយកការចិត្តទុក្ខ ចិញ្ចឹមកូនរួមគ្នាជាធំដូច្នេះដែរ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

Adele
Adele
Adele
Adele

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]