រាជធានីភ្នំពេញ ៖ ពិតណាស់ តារាប្រុស សាន់តា ត្រូវបានស្រទាប់យុវវ័យជាច្រើន បានស្គាល់រូបលោកយ៉ាងច្បាស់ តាមរយៈ វីដេអូកំប្លែងៗ សើចសប្បាយប្លែកភ្នែកជាច្រើន បើនិយាយពីរូបសម្បត្តិវិញ ក៏សង្ហាមិនណយប៉ុន្មានដែរ មាននារីមិនតិចទេCrushរូបលោក​ទេ។

យ៉ាងណាមិញ អ្នកគាំទ្ររូបលោកជាច្រើន ផ្ទុះការចាប់អារម្មណ៍បន្ទាប់ពី រូបលោកបង្ហោះសារមានទំនាក់ទំនង ជាមួយនឹង អន្ទិត កក្កដា សុភ័ណ្ឌ ទៅវិ​ញ ដែល ជាទូទៅត្រូវ អ្នកប្រើបណ្តាញសង្គម ធ្លាប់បញ្ចេញមតិរិះគន់ និងមិនពេញចិត្តជាខ្លាំង កាលពីពេលកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ គ្រាន់តែមានរូបថតផ្អែមល្អែម និងសរសេរសារស្វីតៗបង្ហោះលើហ្វេសប៊ុកនោះ ត្រូវហ្វេនៗមួយចំនួនយល់ថា នេះគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ តែផ្ទុយទៅវិញ តាមរយៈវីដេអូLiveរបស់អ្នកទាំង២ នៅពេលថ្មីៗនេះ អ្នកទាំងពីរ ហ៊ានដល់ថ្នាក់ថើបគ្នា ក្នុងLive ធ្វើឲ្យគេឯងឃើញហើយ ជឿសប់តែម្តងថា នេះមិនមែនជាស្នេហាក្លែងក្លាយទៀតឡើយ។ ចុងក្រោយ ហ្វេនៗបានត្រឹមជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នាឲ្យខ្លាំង ប្រសិនបើ នេះមិនមែនជាការសម្តែង ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

សាន់តា
សាន់តា
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]