បរទេស៖ គេហទំព័រ People បានរាយការណ៍ថាតារារ៉េប Tyga (ឈ្មោះពិត Michael Ray Nguyen-Stevenson) ត្រូវបានចាប់ខ្លួនដោយនាយកដ្ឋាន ប៉ូលីសទីក្រុង Los Angeles នៅព្រឹកថ្ងៃទី ១២ ខែតុលា ពីបទរំលោភបំពាននារីភេទ។
កាលពីប៉ុន្មានថ្ងៃមុន គេបានរាយការណ៍ នាង Camaryn Swanson ដែលជាអតីតគូស្នេហ៍របស់ Tyga បានចែករំលែករូបថតភ្នែកហើមរបស់នាងដោយសារតែត្រូវបានតារាប្រុសរូបនេះ បានវាយ និងធ្វើបាបជាដំណំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពដដែលបានបន្តទៀតថា នាងបានសារភាពថា Tyga បានទៅផ្ទះនាង។ ជម្លោះទាំងពីរបាននាំឱ្យមានការឈ្លោះប្រកែកគ្នា Swanson បាននិយាយថា នាងចង់ចាកចេញ ប៉ុន្តែតារារ៉េបរូបនេះ បានបដិសេធហើយចាប់ផ្តើមវាយនាងយកតែម្តង។
ជាមួយគ្នានេះដែរ កាសែតបានសរសេរថា អតីតមិត្តប្រុសរបស់ Kylie ត្រូវបានចាប់ខ្លួននៅម៉ោង ៩ និង ៣០ នាទីព្រឹក ប៉ុន្តែត្រូវបានដោះលែងវិញ បន្ទាប់ពីខាងតំណាងរូបលោក បានបង់ប្រាក់ចំនួន ៥០.០០០ ដុល្លារ ឲ្យនៅក្រៅឃុំ។
យោងតាមប្រភពបានឱ្យដឹងថា Tyga នឹងបង្ហាញខ្លួននៅតុលាការនៅថ្ងៃទី ៨ ខែកុម្ភះឆ្នាំ ២០២២។ បច្ចុប្បន្នអ្នកតំណាងរបស់តារាចម្រៀងរ៉េបរូបនេះបដិសេធមិនធ្វើអត្ថាធិប្បាយអំពីហេតុការណ៍នេះឡើយ៕
ប្រភព៖ People
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]