រាជធានីភ្នំពេញ៖ ថ្មីៗនេះ កំពូលតារាចម្រៀង ក្នុងព្រះរាជាណាចក្រកម្ពុជា ខេមរ: សិរីមន្ត ត្រូវបានប្រភពព័ត៍មានស្និទទម្លាយថា លោកអាចនឹងចាកចេញពីផលិតកម្មហង្សមាស ហើយនឹងហក់ចូលផលិតកម្ម Galaxy របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា នាពេលឆាប់ៗខាងមុខនេះ។
ចំពោះព័ត៍មាននេះ ក៏មានហ្វេនៗអ្នកគាំទ្រ មានមន្ទិលសង្ស័យយូរផងដែរថា កំពូលតារាចម្រៀងរូបនេះ អាចនឹងផ្លាស់ប្តូរទ្រនំថ្មី ចូលផលិតកម្ម Galaxy ព្រោះ លោកមានទំនាក់ទំនងល្អជាមួយតារាក្នុងផលិតកម្មនោះ ជាពិសេសនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា។ តែយ៉ាងណា លោក ខេមរៈ សិរីមន្ត ក៏ធ្លាប់បដិសេធចំពោះព័ត៍មានចចាមអារ៉ាមនេះ ជាបន្តបន្ទាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ បើតាមប្រភពច្បាស់ការបានឱ្យដឹងថា លោកខេមរៈ សិរីមន្ត បានសម្រេចចិត្តច្បាស់ហើយ ក្នុងការចេញពីទ្រនំចាស់ ពោលគឺផលិតកម្មហង្សមាស ហើយនឹងចូលទៅទ្រនំថ្មី ផលិតកម្ម Galaxy ដែលក្នុងនោះ កំពូលតារាចម្រៀងរូបនេះ ទំនងជាហក់ចូលផលិតកម្ម Galaxy នេះ នៅដើមឆ្នាំ២០២២ ខាងមុខនេះ។
ទាក់ទិននឹងព័ត៍មាននេះដែរ លោក ខេមរ: សិរីមន្ត មិនទាន់ចេញមុខប្រតិកម្មបកស្រាយ ឆ្លើយតបយ៉ាងណានោះឡើយ។ ទន្ទឹមនេះ អ្នកគាំទ្រជាច្រើន កំពុងតែទន្ទឹងរង់ចាំចំពោះចម្លើយពីកំពូលតារាចម្រៀងរូបនេះ ដោយផ្ទាល់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]