បារាំង៖ ទោះបីជាកំពុងមានភាពចម្រូងចម្រាស ដែល តារាចម្រៀងស្រី Lisa សមាជិកក្រុម BLACKPINK បានជួបពីបញ្ហារើសអើងក៏ដោយ តែនៅក្នុងពេលកំពុងជួបព្យុះភ្លៀងនេះ រូបនាងក៏បានចេញមកបង្ហោះរូបថតថ្មីៗជាច្រើន ក្នុងដំណើរកម្សាន្តយ៉ាងសប្បាយរីករាយ ដែលធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍ធូរស្បើយបន្តិច។

នៅក្នុងរូបថតស៊េរីទាំងនេះ ថ្វីត្បិតតែនាងមិនមានការផាត់មុខខ្លាំងអ្វីទេ ដោយសូម្បីតែសក់របស់នាង ត្រូវខ្យល់បក់ឡើងរញ៉េរញ៉ៃ តែ Lisa នៅតែរក្សាបាននូវភាពស្រស់ស្អាត ស្រស់ថ្លា គួរជាទីចាប់អារម្មណ៍។ ជាពិសេស ខណៈដែលរូបថតមួយចំនួន មានពន្លឺចាំងត្រលប់មកវិញ ធ្វើឲ្យមើលមុខមិនសូវច្បាស់ក៏ដោយ តែនាងក៏បានបង្ហាញពី រូបរាងដងខ្លួនដ៏ល្អ ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត នៅក្នុងការបង្ហោះរូបថតទាំងនេះហើយ ក៏បានក្លាយជាប្រធានបទនៃការពិភាក្សារបស់អ្នកលេងបណ្ដាញសង្គមយ៉ាងឆាប់រហ័ស និងទទួលបានការពេញចិត្តពីអ្នកគាំទ្រជាច្រើន ដែលជួយឱ្យនាងរកបានការចុចរូបបេះដូង ចំនួន ៤.៣ លាន បន្ទាប់ពីបង្ហោះបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

 Lisa
 Lisa
 Lisa
 Lisa
 Lisa
រូបថ្មី របស់ Lisa
រូបថ្មី របស់ Lisa
រូបថ្មី របស់ Lisa
រូបថ្មី របស់ Lisa
រូបថ្មី របស់ Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]