ចិន៖ អ្នកណាមិនស្គាល់ តារាស្រីជនជាតិចិនតៃវ៉ាន ដែលបានសម្ដែងរឿងF4 ដោយក្នុងនោះនាងជាតួឯកស្រីមានឈ្មោះថា សាន់ឆាយ ដែលឈ្មោះនេះគេបានហៅជាប់មកចាប់ពីសម្ដែងរឿងF4 នេះមកម្ល៉េះ ហើយសម្រាប់ឈ្មោះពិតរបស់នាងវិញគឺ Barbie Hsu។
យ៉ាងណាមិញ បន្ទាប់ពីថតខ្សែភាពយន្តរឿង «F4 និង Meteor Garden» អស់រយៈពេល ១០-២០ឆ្នាំកន្លងទៅ Barbie Hsu ក៏មានការផ្លាស់ប្តូររូបរាងជាច្រើន ជាពិសេសក្រោយពេលសម្រាលកូន។ ទោះយ៉ាងណាក៏ដោយតារាសម្តែងស្រីដ៏ល្បីរូបនេះ នៅតែរក្សាបាននូវស្បែកមុខដ៏រលោងនៅតែម៉ត់ខៃរបស់នាងដោយរាងរៅវិញ នៅស្រឡូន មិនខុសពីមុនឡើយ ដោយមិនបណ្ដាយឲ្យអាយុមករារាំងសម្រស់របស់នាងបានឡើយ ខណៈដែលបច្ចុប្បន្នរូបនាងមានវ័យ៤៥ឆ្នាំទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ សាន់ឆាយ ក៏បានចែករំលែកពីការថែរក្សាសម្រស់របស់នាង ឲ្យមើលទៅក្មេងជាងវ័យដែលមានជាច្រើចំណុចដូចជា ការសម្អាតមុខឲ្យបានត្រឹមត្រូវជាប្រចាំ ម៉ាស្សាដោយដៃថ្នមៗ លាងមុខនឹងទឹកត្រជាក់ដើម្បីឲ្យជួយបង្រួមរន្ធញើស។ ជាងនេះទៅទៀត សាន់ឆាយ តែងម៉ាស្សាស្បែករួមបញ្ចូលគ្នាជាមួយប្រេងផ្កាកុលាប ដែលធ្វើឱ្យស្បែកទន់រលោងផ្តល់សំណើមនិងផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដើម្បីការពារភាពចាស់នៃស្បែក។
លើសពីនេះទៀតនាងបានបន្ថែមថា អ្វីដែលមិនអាចខ្វះបាន គឺលាបឡេការពារកំដៅថ្ងៃជារៀងរាល់ថ្ងៃដើម្បីកំណត់ពីផលប៉ះពាល់នៃកាំរស្មីយូវីមកលើស្បែករាល់ពេលដែលនាងចេញទៅក្រៅ។មិនតែប៉ុណ្ណោះសាន់ឆាយ ចូលចិត្តញុំាអាហារមានវីតាមីន C, E នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់នាង និងការចូលគេងឲ្យបានទៀងទាត់គប់គ្រាន់ដើម្បីកាត់បន្ថយរង្វង់ភ្នែកខ្មៅ ជាពិសេសការធ្វើលំហាត់ប្រាណជាប្រចាំផងដែរ ៕
ប្រភព៖ ngoisao
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]