រាជធានីភ្នំពេញ៖ ពិតជាគួរឱ្យសង្វែកណាស់ ដោយពេលនេះ តារាកំប្លែងជើងចាស់ លោក ស៊ូ សាវ៉ាង ហៅតា ពុយហ្សូ វ័យជិត៨០ឆ្នាំ បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរសារជាថ្មី និងកំពុងតែទទួលការសង្គ្រោះបន្ទាន់នៅបន្ទប់ ICU។ នេះបើតាមប្រភពព័ត៍មានពីសិល្បករកម្ពុជា។
លោកតាពុយហ្សូ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញប្រមាណ៤ថ្ងៃមកហើយ ពោលគឺចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ។ ហើយចំពោះអាការៈ គឺលោកតា ពុយហ្សូ មានអាការៈ ក្អក និងហត់ខ្លាំង មានពេលខ្លះក្អកដង្ហក់រហូតចង់ស្ទះម្ដងៗថែមទៀតផង ។ ហើយការណ៍ដែលធ្វើឱ្យតារាកំប្លែង ពុយហ្សូ ជាឪពុកធ្លាក់ខ្លួនក្នុងសភាពធ្ងន់ធ្ងរ និងត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់បែបនេះ គឺដោយសារតែលោកមានជំងឺរលាកសួត និងរលាកតម្រងរោម ។ នេះបើតាមការបញ្ជាក់របស់កូនស្រីរបស់លោក គឺអ្នកនាង ស៊ូ វណ្ណថា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ អ្នកនាង ស៊ូ វណ្ណថា បានបញ្ជាក់បន្ថែមទៀតថា កាលពីជាង១០ឆ្នាំមុន លោក ស៊ូ សាវ៉ាង ហៅតា ហ៊្វុយសូ ឪពុករបស់ខ្លួន ធ្លាប់មានជំងឺរបេងម្ដងរួចមកហើយ ក្រោយមកក៏ស្រាប់តែកើតជំងឺរលាកសួត និងរលាកតម្រងរោមនេះតែម្ដង ។ អ្នកនាង បន្តថា ឪពុករបស់ខ្លួនពេលនេះ គឺស្ថិតក្នុងសភាពធ្ងន់ធ្ងរ នៅមិនទាន់ដឹងថាពេលណាអាចចេញពីមន្ទីរពេទ្យបានឡើយ ហើយក្រុមគ្រូពេទ្យក៏កំពុងពិនិត្យតាមដានបន្ត ។
សូមបញ្ជាក់ផងដែរថា លោកតា ពុយហ្សូ គឺជាតារាកំប្លែងជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេង ជាពិសេសនៅក្នុងទសវត្ស៩០ និង២០០០ រហូតមកដល់ទល់នឹងធ្លាក់ខ្លួនឈឺនៅឆ្នាំ២០០៧ ។ លើសពីនេះ សិល្បករជើងចាស់រូបនេះ និងភរិយា បានចំណាយពេលវេលាកម្លាំងកាយចិត្តជាច្រើន ដើម្បីបណ្ដុះបណ្ដាលជំនាញសិល្បៈដល់អ្នកគ្មានទីពឹង និងអ្នកស្រឡាញ់សិល្បៈដោយពុំគិតការតបស្នងថែមទៀតផង។
ក្នុងអំឡុងពេល ៣ឆ្នាំចុងក្រោយនេះ លោកតា ពុយហ្សូចាប់ផ្ដើមធ្លាក់ខ្លួនឈឺជំងឺជាច្រើនមុខក្នុងនោះក៏មានជំងឺបូសថ្លើមដែលជាជំងឺកាចសហាវនិងចំណាយច្រើនក្នុងការព្យាបាល។ ទោះបីជាយ៉ាងណា លោកបានជាសះស្បើយវិញ ក្រោមការព្យាបាលដោយមានការជ្រោមជ្រែងថវិការពីសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]