រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាចម្រៀង សួស វីហ្សា និងស្វាមី បានចាប់ដៃសហការជាមួយនឹង ក្រុមហ៊ុនផលិតផលរបស់ អ្នកនាង ទ្រី ដាណា មិនតែប៉ុណ្ណោះ អ្នកទាំងពីរក៏ជា ម៉ូយទិញមាសពេជ្រ ពីហាងពេជ្រ ដាណា ទ្រី ផងដែរ ដោយ អ្នកទាំងពីរលើកឡើងថា ទិញហើយនាំហេងៗ។

ជាមួយគ្នានេះ ក្រោយថ្ងៃកំណើតកូនស្រីបានតែប៉ុន្មានថ្ងៃសោះ តារាចម្រៀងរូបនេះ បានបង្ហើបប្រាប់ពី ចំណងដៃរបស់អ្នកនាង ទ្រី ដាណា ចងក្នុងថ្ងៃកំណើតរបស់កូនស្រី មើលទៅសុទ្ធតែជា របស់មានតម្លៃទាំងអស់ លើសពីនេះទៅទៀត ក៏នៅមានសាច់ប្រាក់កាដូបន្ថែមពីក្រៅ ខ្ទង់ពាន់ដុល្លារ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ រូបនាង បានបញ្ជាក់ច្បាស់ថា អ្នកនាង ទ្រី ដាណា បានឲ្យជាកាដូ ដូចជា ខ្សែកបន្តោងពេជ្រTSJ 1ខ្សែ ខ្សែដៃមួយគូ និងខ្សែជេីងមួយគូ និង ចងដៃកូនស្រីបន្ថែម ពីលេីនេះ២០០០ដុល្លារ ហើយក្នុងនោះ ក៏បានកាដូដល់រូបនាងជាម្តាយ ក្នុងទឹកប្រាក់២០០០ដុល្លារ រួមទាំងបាច់ផ្កាដ៏ស្រស់ស្អាត បន្ថែមទៀត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង សួស វីហ្សា
  តារាចម្រៀង សួស វីហ្សា ស្វាមី និងកូនស្រី
  តារាចម្រៀង សួស វីហ្សា ស្វាមី និងអ្នកនាង ទ្រី ដាណា
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា