ថៃ៖ មិនត្រឹមតែមានទេពកោសល្យសម្ដែងនោះទេ តែ តារាស្រី Mai Davikah តែងតែទទួលបានគាំទ្រយ៉ាងច្រើន​ ពីហ្វេនៗទាំងក្នុង និងក្រៅប្រទេស ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត ផ្គួបផ្សំនឹងការតែងខ្លួនយ៉ាងលេចធ្លោ នៅពេលបង្ហាញម្ដងៗ នៅលើបណ្ដាញសង្គម។ 

ជាក់ស្ដែង មួយរយៈចុងក្រោយមកនេះ តារាស្រីរូបនេះ ថែមទាំងបានលេងខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ ជាមួយនឹងឈុតបែបរឹបរាងជាច្រើនម៉ូត ដែលនៅក្នុងឈុតនីមួយៗសុទ្ធតែមានភាពទាក់ទាញខុសគ្នាមួយបែបៗ ជាពិសេស តាមរយៈការស្លៀកឈុតរឹបរាងនោះ តារាស្រីរូបនេះ ក៏បានបង្ហាញឲ្យឃើញពីដងខ្លួនដ៏ស្លីមស្អាត ចង្កេះតូចស្ដើង ដែលជារាងកាយក្នុងក្ដីស្រមៃរបស់មនុស្សជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ការតែងខ្លួនរបស់ Davikah ទាំងនេះ ថែមទាំងទទួលបានការពេញចិត្ត និងការសរសើរពីទស្សនិកជន ទៅលើសម្រស់ និងការថែរក្សារូបរាងបានយ៉ាងល្អ ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Mai Davika
Mai Davika
Mai Davika
Mai Davika
Mai Davika
Mai Davika
Mai Davika
Mai Davika

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]