រាជធានីភ្នំពេញ៖ អ្នកណាក៏ស្គាល់ដែរ តារាកំប្លែង សំ ប៉ូលីដា ដែលសម្បូរវោហាស័ព្ទមិនចេះរីងស្ងួត ដែលពេលថ្មីៗនេះ អ្នកស្រី បានផ្តល់បទសម្ភាសន៍ដល់កម្មវិធីមួយរបស់ស្ថានីយ៍ទូរទស្សន៍ My TV។

នៅក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះ នៅក្នុងកម្មវិធី​ Spotlight With Sana តារាកំប្លែងដែលមានប្រជាប្រិយមួយរូប នៅក្នុងដួងចិត្តមហាជន អ្នកស្រី សំប៉ូលីដា បានលាតត្រដាងថា​ ជីវិតសព្វថ្ងៃរបស់អ្នកស្រី រកព្រឹកខ្វះល្ងាច ហើយថែមទាំងមានជំងឺរួមរិត ត្រូវចំណាយទាំងលើការព្យាបាល ដោយតារាកំប្លែងរូបនេះ មិនមានប្រាក់ចំណូលទៀតផង ព្រោះតែវិបត្តិកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រី សំ ប៉ូលីដា បានបង្ហើបថា ដោយសារតែសុខភាពមិនអំណោយផលថែមទៀត បូករួមជាមួយចំណាយក៏មិនមានអំឡុងពេលកូវីដ១៩នេះ កាន់តែធ្វើឱ្យជីវិតលោកស្រី កាន់តែលំបាក គឺលោកស្រី ថា តាមដំណើរហ្នឹងទៅចុះ ពេលណាពេលហ្នឹងទៅចុះ។ លោកស្រី​ ថា​ លោកស្រី មិនអាចសម្តែងលោតហក់រត់ ដូចពេលមុននោះទេ ព្រោះពេលរត់ម្តងៗគឺធ្វើឱ្យដង្ហក់ហត់តែម្តង។​ ក្រៅពីសម្តែង និងច្រៀង អ្នកស្រី សំ ប៉ូលីដា មិនមានរបរជំនួញអ្វីដូចតារាដទៃនោះទេ។

ក្នុងនោះ នៅពេលនេះ អ្នកស្រី សំ ប៉ូលីដា មិនប្រាថ្នាអ្វីច្រើននោះទេ ក្រៅពីចង់ឃើញកូនប្រុសស្រី បានរៀបការ បង្កើតចៅជូនអ្នកស្រី ព្រោះតែរូបគាត់ពេលនេះ ក៏មានវ័យចំណាស់ណាស់ហើយដែរ៕

អ្នកស្រី សំ ប៉ូលីដា
អ្នកស្រី សំ ប៉ូលីដា
អ្នកស្រី សំ ប៉ូលីដា
អ្នកស្រី សំ ប៉ូលីដា
អ្នកស្រី សំ ប៉ូលីដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]