បរទេស៖ តារាស្រីជើងចាស់លំដាប់ហូលីវូដ អ្នកស្រី Angelina Jolie នៅតែទទួលបានការស្រលាញ់គាំទ្រច្រើនលើសលប់ ពីសំណាក់មហាជនស្ទើរទទូទាំងប្រទេស ដោយសារតែទេពកោល្យដ៏ជំនាញក្នុងការសម្ដែង។ លើសពីនេះអ្នកស្រី ក៏ត្រូវបានមហាជនអ្នកគាំទ្រគោរពនិង ឲ្យនាមជាស្ត្រីចិត្តធម៌ដែលតែងតែជួយសង្គ្រោះដល់កុមាកំព្រានិងជនរងគ្រោះក៏ដូចជាចូលរួមមការពារសិទ្ធិមនុស្សនានាផងដែរ ។

មិនតែប៉ុណ្ណោះ កន្លងទៅតារាស្រីរូបនេះ ក៏ត្រូវបានអ្នកគាំទ្រឲ្យឈ្មោះថាជា តារាស្រីកំពូលសម្រស់ស៊ីដាច់គេទៀតផង ។  ជាងនេះទៅទៀត Angelina Jolie ថែមទាំងត្រូវបានគេថា ជានារីដែលមានភាពសាមញ្ញាតែមានមន្តស្នេហ៍ខ្លាំង ព្រមទាំងភាពពិសេសនៃបុគ្គលិកលក្ខណៈដែលលេចចេញនូវភាពរឹងមាំ តែមិនក្រអឺតក្រទមនោះទេ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងអាយុ ៤៦ ឆ្នាំ Angelina Jolie ហាក់មានការប្រែប្រួលរូបរាងគួរឲ្យកត់សម្គាល់ ដែលធ្វើឱ្យអ្នកនិយមលេងអ៉ីនធឺណែតចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺរាងកាយស្គមស្គាំងរបស់នាង។ ជាក់ស្ដែង ដូចការបង្ហាញខ្លួនថ្មីៗនេះ របស់ Angelina នៅពេលដែលតារាសម្ដែងរូបនេះមានសភាពស្បែកដៃឡើងជ្រីវជ្រួញ ដែលធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុខភាពរបស់អ្នកម៉ាក់កូន ៦រូបនេះ។

លើសពីនេះ ដោយសារ រាងកាយរបស់ Angelina Jolie ដែលមានកម្ពស់ខ្ពស់រួចទៅហើយនោះ ពេលនេះបែរជាស្រកទម្ងន់ជាបន្តបន្ទាប់ បានធ្វើឱ្យនាងមើលទៅដូចជានាង ក្លាយជាមនុស្សស្គមស្គាំងស្បែកដណ្ដប់ឆ្អឹង ហេតុដូច្នេះ បានធ្វើឲ្យតារាស្រីកាន់តែមានសភាពទ្រុឌទ្រោម ថែមមួយកម្រិត៕  

សូមទស្សនារូបភាពខាងក្រោម៖

Angelina Jolie
Angelina Jolie
Angelina Jolie ថ្មីៗនេះ
Angelina Jolie ថ្មីៗនេះ
Angelina Jolie ថ្មីៗនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]