ចិន៖ តារាសម្ដែងស្រី ជនជាតិចិន ប៉ុន្មានរូបនេះសុទ្ធតែជាកំពូលតារាដែលមានសម្រស់ស្រស់ស្អាត មើលត្រង់ណាក៏គ្មានកន្លែងទាស់ ពួកគេមានមន្ដស្នេហ៍ទាក់ទាញម្យ៉ាងម្នាក់។ មិនត្រឹមតែមានសម្រស់ស្អាតនោះទេ តារាស្រីទាំងនេះមានទេពកោសល្យសិល្បៈច្នៃប្រឌិតខ្ពស់ក្នុងការតុបតែងខ្លួនដើម្បីជាទីចាប់អារម្មណ៍អ្នកទស្សនាទៀតផង ។

ក្នុងនោះដែរ ភាគច្រើន ប្រិយមិត្តមិនដែលចាប់អារម្មណ៍នោះទេថា តារាស្រីចិនទាំងនេះ ក៏មានស្ទាយ៍សក់ប្រចាំត្រកូលដែលពួកគេឧស្សាហ៍ធ្វើបែបនេះ គឺអាចឲ្យសម្រស់របស់ ពួកគេ កាន់តែស្រស់ស្អាត និងលេចធ្លោជាងមុន។ ជាពិសេស ក៏មានតារាខ្លះ អាចមើលទៅវ័យក្មេងជាងវ័យ និងធ្វើឲ្យមុខរបស់គេមានតូចឬលេចធ្លោជាងមុនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ដឹងកាន់តែច្បាស់ថាតារាណាខ្លះ ដែលមានស្ទាយ៍សក់ប្រចាំត្រកូលនោះ?

សូមទស្សនារូបភាពខាងក្រោម៖

១.Zhao Liying 

Zhao Liying

ពិតណាស់ Zhao Liying ក្នុងកាលៈទេសៈណាក៏ដោយតារាសម្តែងរូបនេះតែងតែទុកសក់នៅលើចំហៀងទាំងសងខាងទាំងការបន្ថែមភាពភាពទាក់ទាញលើផ្ទៃមុខនិងការធ្វើឱ្យថ្ពាល់នាងមើលទៅកាន់តែតូចជាងមុន។

Zhao Liying

២.Zhao Lusi

Zhao Lusi

ពិតណាស់ Zhao Lusi ស្ទីលម៉ូដសក់ដែលតារាស្រីរូបនេះ ចូលចិត្តជាងគេគឺវែកសក់ពាក់កណ្តាល ដោយមានគ្រឿងបូរលំអរបន្ថែម និងមូលសក់រួញអង្កាញ់បែបធម្មជាតិ។

Zhao Lusi

៣.Tan Songyun

Tan Songyun 

ទន្ទឹមនឹងនេះ ក្រឡេកមើល Tan Songyun ច្បាស់ណាស់តារាស្រីរូបនេះហាក់ស្នេហាស្ទាយ៍សក់ខ្លីពណ៌ត្នោតខ្មៅដែលនាងប្រើជាច្រើន ក្នុងខ្សែភាពយន្តនៅតែស្រស់ស្អាតនិងគួរឱ្យស្រលាញ់។ ជាងនេះសម្រស់វ័យ ៣១ ឆ្នាំ Songyun នៅក្នុងរូបថតស៊េរីនេះមើលទៅដូចជានិស្សិតមហាវិទ្យាល័យក្នុងវ័យ ២០ ឆ្នាំដូច្នេះ។

Tan Songyun 

៤.Yu Shuxin

Yu Shuxin

ក្នុងនោះដែរ​Yu Shuxin ក៏មានស្ទាយ៍សក់ដែលជារឿយនាងតែងតែធ្វើក្នុងការបង្ហាញខ្លួនម្ដង គឺគេសង្គេតឃើញតារាស្រីរូបនេះ មានទម្លាប់លើកសក់ចងទីទុយបែបខ្យូតៗ ដែលធ្វើឲ្យនាងមើលទៅស្រស់ស្អាតបែបកូនក្មេង។

Yu Shuxin

ប្រភព៖kenh14

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]