បរទេស៖ តារាទូរទស្សនិ៍ Kim Kardashian បានយល់ព្រមឲ្យលុយទៅអតីតស្វាមី Kanye West ចំនួន ២០ លានដុល្លារសម្រាប់ដកឈ្មោះចេញពីផ្ទះ Hidden Hills ដ៏ធំទូលាយរបស់ពួកគេ ចំពេលដែលពួកគេបានលែងលះគ្នាដាច់ស្រេច។

ជាក់ស្តែង តារារ៉េបអាយុ ៤៤ ឆ្នាំបានចុះហត្ថលេខាជាផ្លូវការ ការបោះបង់សិទ្ធិ លើទ្រព្យសម្បត្តិនេះ កាលពីពីរសប្តាហ៍មុនយោងតាម ​​TMZ ធ្វើឱ្យអតីតភរិយារបស់លោក នាង Kim ជាម្ចាស់តែមួយគត់នៃទ្រព្យសម្បត្តិដែលពួកគេបានទិញជាមួយគ្នាកាលពី ៧ ឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត អ្នកនៅខាងក្នុងបានបន្តប្រាប់ថា ការចរចារវាងអ្នកទាំងពីរគឺមានភាពស្និទ្ធស្នាលបំផុត Kim បានបង់លុយឱ្យទៅ Kanye ជាសាច់ប្រាក់សុទ្ធតែម្តង។ គួររលឹក អតីតប្តីប្រពន្ធរូបនេះ បានទិញផ្ទះនេះ ក្នុងឆ្នាំ ២០១៤ ក្នុងតម្លៃ ២០ លានដុល្លារ ហើយបានដេគ័រសាឡើងវិញ​ ដោយបច្ចុប្បន្នវាមានតម្លៃ ៦០លានដុល្លារ៕

ប្រភព៖ Dailymail

សូមទស្សនារូបភាពខាងក្រោម៖

Kim Kardashian
Kim Kardashian និង Kanye West
ផ្ទះដែលពួកគេទិញរួមគ្នា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]