ថៃ៖ ជាការពិតណាស់ ជីវិតស្នេហារបស់តារាសម្ដែងថៃ នាង Jeab Lalana បានបើកចំហអស់រយៈពេលជាយូរណាស់មកហើយ បើទោះបីជាស្នេហារបស់នាងខុសធម្មជាតិក៏ដោយ ក៏តារារូបនេះមិនខ្មាសអៀនក្នុងការបង្ហាញឲ្យមហាជនទទួលដឹងឮថានាងជាមនុស្សស្រីភេទដូចគ្នានោះដែរ។ ហើយការហ៊ានប្រឈមមុខបែបនេះ ទើបធ្វើឲ្យទាំងគ្រួសារ និងមជ្ឈដ្ឋានជុំវិញ ទទួលស្គាល់ពីស្នេហារបស់នាងនិងគូស្នេហ៍គ្រប់គ្នា។

យ៉ាងណាមិញ បន្ទាប់ពីបានចាប់ដៃស្រលាញ់គ្នាជាមួយគូស្នេហ៍អស់ពេលយ៉ាងយូរមកនេះ យើងឃើញថា Jeab Lalana និងគូស្នេហ៍ រស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខ។ ពិសេសអ្នកទាំងពីរថែមទាំងបាន ចាប់ដៃគ្នាសាងសង់ផ្ទះវីឡាយ៉ាងធំមួយរួមគ្នា កាលពីជាងមួយឆ្នាំមុនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកទាល់ពេលបច្ចុប្បន្ននេះ ផ្ទះវីឡាមួយនេះក៏បានសាងសង់រួចរាល់មួយរយភាគរយ ដោយតារារូបនេះក៏បានបើកបង្ហាញនៅលើបណ្ដាញសង្គម បង្ហាញពីទិដ្ឋភាពនៅជុំវិញផ្ទះ មានទីធ្លាធំទូលាយ បរិយាកាសក៏បរិសុទ្ធពិតជាគួរឲ្យចង់រស់នៅ រហូតហ្វេនៗឃើញហើយសរសើរជាហូរហែ ព្រោះត្បិតគូស្នេហ៍មួយគូនេះខុសធម្មជាតិពិតមែនប៉ុន្តែពួកគេចេះតស៊ូជាមួយគ្នាបែបនេះ ពិតជាល្អខ្លាំងតែម្ដង៕

ទស្សនារូបភាពខាងក្រោម៖

ប្រភព៖ thairath

Jeab Lalana និងគូស្នេហ៍ 
Jeab Lalana និងគូស្នេហ៍ 
ផ្ទះសង់រួចរបស់ Jeab Lalana និងគូស្នេហ៍ 
ផ្ទះសង់រួចរបស់ Jeab Lalana និងគូស្នេហ៍ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]