រាជធានីភ្នំពេញ ៖ ពិតណាស់ តារាសម្តែង និងអតីតពិធីករ ស្ថានីយទូរទស្សន៍ CTN លោក អ៉ឹង​ រដ្ឋា ហៅ នាយ ទុយ ត្រូវបាន មហាជនស្គាល់យ៉ាងច្បាស់ថា ជាតារាប្រុសម្នាក់ ដែលពោរពេញដោយទេពកោសល្យ ក្នុងវិស័យសិល្បៈជាខ្លាំង ដែលបច្ចុប្បន្ន គេឃើញ រូបលោក ក៏មានសម្តែងក្នុងរឿងកំប្លែងថែមទៀតផង។

ជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅមើល ជីវិតគ្រួសាររបស់តារាប្រុសរូបនេះវិញ រូបលោក មានបងប្អូនបង្កើតចំនួន៤ នាក់ តែអកុសល ប្អូនស្រីម្នាក់ បានបាត់បង់ជីវិត កាលពីឆ្នាំមុននេះ យ៉ាងណាក្តី បងប្អូនទាំង៣ដែលនៅសល់ របស់រូបលោក សព្វថ្ងៃនេះ សុទ្ធតែដើរលើវិស័យសិល្បៈ គ្រប់គ្នាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ ប្អូនស្រីបន្ទាប់របស់តារាសម្តែងរូបនេះ គឺកញ្ញា អ៉ឹង និមល ត្រូវគេស្គាល់ថា ជាតារាមូដែល តារាសម្តែង មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ រូបនាងក៏ក្លាយជា តារាចម្រៀងម្នាក់ផងដែរ។

ទន្ទឹមនឹងនោះ ប្អូនប្រុសពៅវិញ ត្រូវគេស្គាល់ក្នុងវិស័យផាត់មុខ ក្នុងឈ្មោះថា នុយ​ ដែលរូបលោក ជាជាងផាត់មុខឲ្យតារាស្រីល្បីៗឈ្មោះរបស់កម្ពុជា ជាច្រើននាក់ផងដែរ លើសពីនេះទៅទៀត រូបលោក ក៏ជាតារាបង្ហាញម៉ូតប្រុសម្នាក់ផងដែរ។

យ៉ាងណាមិញ សម្រាប់រូបសម្បត្តិអ្នកទាំង៣វិញ ក៏ស្រស់សង្ហារ ស្រស់ស្អាត មិនចាញ់គ្នាប៉ុន្មានឡើយ ជាពិសេសគឺ តារាសម្តែងប្រុស នាយទុយ និងប្អូនប្រុសពៅ នាយនុយ មើលមួយភ្លែតស្ទើរតែច្រលំគ្នាតែម្តង ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   លោក អ៉ឹង​ រដ្ឋា
   លោក អ៉ឹង​ រដ្ឋា
  កញ្ញា អ៉ឹង និមល
  កញ្ញា អ៉ឹង និមល
នាយនុយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទុយ