កូរ៉េខាងត្បូង៖ ថ្មីៗនេះ V របស់ BTS ត្រូវបានគេអូសទាញ ចូលក្នុង ពាក្យចចាមអារ៉ាម ការណាត់ជួប បន្ទាប់ពីត្រូវបានគេប្រទះឃើញនៅក្នុងព្រឹត្តិការណ៍ការតាំងពីពណ៌ មួយកន្លែង ដែលធ្វើឲ្យមហាជន ប្រឌិតរឿង ក្លាយជាប្រធានបទក្តៅគគុក។

ក្រោយមក ត្រូវបានគេបង្ហាញថា V ត្រូវបានអមដំណើរនៅថ្ងៃនេះដោយប្រធានក្រុមប្រឹក្សាភិបាលនៅ Paradise Group លោក Choi Yoon Jung និងភរិយាអមដំណើរជាមួយ កូនស្រី ក៏ត្រូវបានគេឃើញនៅក្នុងព្រឹត្តិការណ៍ជាមួយ V ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់តាំងពីពេលនោះមកមានពាក្យចចាមអារ៉ាមថាតារាប្រុសរូបនេះ កំពុងណាត់ជួបកូនស្រីរបស់ម្ចាស់ក្រុមហ៊ុន Paradise Group ខណៈដែលអ្នកលេងអ៉ីនធឺណែត បានបន្តការប៉ាន់ស្មានថាខ្សែដៃ V ដែលតែងតែពាក់ វាជាការពិត ដែលជាម៉ាកប្រេ៊ន ដែលត្រូវបានបង្កើតឡើងដោយកូនស្រីរបស់ ម្ចាស់ក្រុមហ៊ុននេះផ្ទាល់តែម្តង ។

យ៉ាងណារឿងរ៉ាវមួយនេះ ត្រូវបានសាយភាយមិនទាន់បានប៉ុន្មានផង អ្នកតំណាងរបស់ HYBE Labels បានចេញមុខបកស្រាយភ្លាមៗ និយាយឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមកាលពីពេលថ្មីៗនេះជុំវិញរឿង របស់សមាជិកក្រុម BTS មួយរូបនេះ។

តួយ៉ាងអ្នកតំណាងរបស់ HYBE Labels បានចេញមុខមកបំភ្លឺថា V និងគ្រួសាររបស់ប្រធានលោក Choi Yoon Jung គ្រាន់តែជាអ្នកស្គាល់គ្នា ប៉ុណ្ណោះពាក្យចចាមអារ៉ាម ការណាត់ជួបរវាងអ្នកទាំងពីរគឺ មិនពិតទេ។

លើសពីនេះ សមីខ្លួនឯង ក៏បាននិយាយអំពីពាក្យចចាមអារ៉ាមតាមរយៈវេទិការ Weverse ហើយបានសម្តែងអារម្មណ៍ ការកំហឹង និងអាក់អន់ចិត្តចំពោះស្ថានភាពទាំងមូល ដោយបានបង្ហោះនៅលើ Weverse ថា៖

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

V
V
V
រូបភាពបានសាយភាយ
V បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]