ថៃ៖ បន្ទាប់ពីវិស័យទេសចរណ៍ជាប់គាំង ក្នុងអំឡុងពេលរោគរាតត្បាតនៃជំងឺកូវីដ១៩ សហព័ន្ធឧស្សហកម្មថៃ កំពុងតែស្នើសុំឱ្យរដ្ឋាភិបាលថៃ តែងតែសមាជិកក្រុម BLACKPINK តារាចម្រៀងស្រី Lisa ជាទូតទេសចរណ៍តំណាងជាតិជាផ្លូវការ។

ឈរជើងយ៉ាងនឹងនៅលើតារាងចម្រៀងអន្តរជាតិ និងជាប់លើកំពូលតារាង រាប់សប្តាហ៍ ក្រោយពី Lisa បានចេញចម្រៀងទោលរបស់ខ្លួន ទទួលបានជោគជ័យភ្លូកទឹកភ្លូកដី។ ប្រជាប្រិយភាពរបស់នាង កាន់តែល្បី ក្រោយចេញបទ LALISA។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា កាលពីខែមុន ក្រោយចេញបទចម្រៀងទោលរបស់នាង Lisa បានបង្ហាញខ្លួនកម្មវិធីថៃ ឈ្មោះ Woody Show ដើម្បីនិយាយអំពីចម្រៀងថ្មីរបស់នាងនោះ។ ក្នុងអំឡុងកិច្ចសម្ភាសន៍នោះ Lisa បានបង្ហើបឱ្យដឹងថា ម្ហូបដែលនាងចូលចិត្តនោះ គឺ Yeun Kim Meatball គឺជាប្រភេទប្រហិត ដែលនាងធ្លាប់ញ៉ាំនៅក្នុងស្រុកកំណើត ខេត្តបុរីរ៉ាំ ប្រទេសថៃ។ គ្រាន់តែ Lisa លើកឡើងពីប្រហិតនេះមិនប៉ុន្មានផង នៅលើបណ្តាញសង្គមថៃ ផ្ទុះរឿងរ៉ាវប្រហិតនេះតែម្តង នេះដោយសារតែឥទ្ធិពល និងភាពល្បីល្បាញរបស់នាងតែម្តង។

គ្រាន់តែប៉ុន្មានថ្ងៃសោះ ទាំងភ្ញៀវជាតិ និងអន្តរជាតិ នាំគ្នាភ្លូកទឹកភ្លូកដីសម្រុកទៅស្ថានីយ៍រថភ្លើងបុរីរម្យ ដើម្បីទិញប្រហិតយកមកញ៉ាំ ជាមួយទឹកជ្រលក់ដែល Lisa ចូលចិត្តបំផុត។ ក្នុងនោះ អ្នកលក់ប្រហិតពីររូប បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ក្នុងមួយថ្ងៃៗ ពួកគាត់លក់ប្រហិតបានចំនួនតិចតួចណាស់ តែក្រោយពី Lisa បានលើកសរសើរពីប្រហិតថា នាងចូលចិត្តញ៉ាំនោះ បានធ្វើឱ្យអ្នកលក់ប្រហិតលក់ដាច់ខ្លាំងមែនទែនតែម្តង។

ក្នុងនោះ សូម្បីតែនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក៏បានលើកឡើង តាមរយៈអ្នកនាំពាក្យ ដូច្នេះថា ធាតុផ្សំនៃចម្រៀងរបស់ Lisa បានបង្កើនស្មារតីដល់រដ្ឋាភិបាលថៃ ដើម្បីលើកស្ទួយវប្បធម៍ថៃ និង បង្កើនកម្លាំងស្នូលផ្នែកទន់របស់ជាតិ។

ក្នុងនោះ អ្នកនាំពាក្យរដ្ឋាភិបាល  លោក Thanakorn Wangboonkongchana បានលើកឡើងដូច្នេះថា៖

អ្នកនាំពាក្យរដ្ឋបាភិបាល

ទន្ទឹមនេះ ប្រសិនបើ Lisa ត្រូវបានតែងតាំងជាទូតតំណាងទេសចរណ៍ថៃមែននោះ វាគឺជាការគាំទ្រដ៏សំខាន់មួយសម្រាប់នាង។ អស់ជាច្រើនឆ្នាំមកហើយ នាងបានតំណាងអ្វីគ្រប់យ៉ាង រាប់ចាប់ពី Samsung រហូតដល់ Celine រហូតដល់ម៉ាស៊ីគ្រឿងសំអាង ក៏ដូចជាបណ្តាញទូរស័ព្ទថៃ AIS ជាដើម៕

ប្រភព៖ koreaboo

នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា
Lisa
Lisa
Lisa
Lisa
Lisa
Lisa
Lisa ក្នុងកម្មវិធី Woody Show
អ្នកទៅទិញប្រហិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]