បរទេស៖ អ្នករចនា ម៉ូដដ៏ល្បីល្បាញ Vera Wang ដែលបានធ្វើឱ្យមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើល ទៅលើរូបរាងរបស់អ្នកស្រី ដែលតែងតែហាត់ប្រាណ លេងកីឡាវាយកូនបាល់ជិះកង់ និងបានឈប់ទទួលទានភេសជ្ជៈដែលមានជាតិស្ករអស់រយៈពេល ១៥ ឆ្នាំមកហើយដើម្បីរក្សាសុខភាពនិងរាងស្អាតឲ្យនៅឋិតថេរ ។
យ៉ាងណាមិញ ក្នុងវ័យចំណាស់របស់អ្នករចនាម៉ូដដ៏ល្បីល្បីឈ្មោះ Vera Wang ស្ទើរតែមិនអាចលាក់បាំងសញ្ញាភាពចាស់ នៅលើមុខរបស់នាងបានទេ ប៉ុន្តែជាថ្នូរមកវិញនាងមានរាងកាយតូចស្លីមជាពិសេសជើងដ៏វែងស្រលូនតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា Vera Wang តែងតែអនុវត្តលំហាត់ប្រាណយ៉ាងតិច ៥ នាទីក្នុងមួយថ្ងៃ។ អ្នកស្រី ក៏ចូលរួមក្នុងការធ្វើសមាធិដើម្បីធ្វើឱ្យជីវិតរបស់នាងមានតុល្យភាព ហើយជារឿយៗ ជិះកង់ជុំវិញផ្ទះជាវិធីដុតកាឡូរីដែលលើស។ ដោយ ថ្មីៗនេះអ្នករចនាវ័យ ៧២ ឆ្នាំរូបនេះក៏លេងកីឡាវាយកូនបាល់ផងដែរ។
ជាងនេះទៅទៀត អ្នករចនាម៉ូដរូបនេះ យកចិត្តទុកដាក់ខ្លាំងបំផុតទៅលើរបបអាហារ ហើយផ្តោតខ្លាំងលើពេលវេលាទទួលទានអាហារ ព្រោះវាទាក់ទងទៅនឹងសកម្មភាពខួរក្បាល។ មិនតែប៉ុណ្ណោះ អាហារពីរមុខដែលតែងតែរួមបញ្ចូលក្នុងអាហាររបស់ Vera Wang គឺត្រីនិងសាច់មាន់។
ដោយហេតុ ទន្លាប់ទាំងអស់នេះហើយ ធ្វើឲ្យអ្នករចនាម៉ូដវ័យ៧២ឆ្នាំរូបនេះ នៅរក្សាបានរូបសម្រស់សមស្របនិងរាងកាយរឹងមាំបែបនេះ។ មិនតែប៉ុណ្ណោះ ធ្វើឲ្យអ្នកកំពុងតាមដានទស្សនាភាគច្រើន បានចូលមកសរសើរ ពីសម្រស់ស្អាតមិនគួរឲ្យជឿ នៅក្នុងអាយុច្រើនបែបនេះ៕
ប្រភព៖ ngoisao
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]