បរទេស៖ កាលពីថ្មីៗនេះ រូបភាពពីខាងក្រោយឆាកជាច្រើនសន្លឹក របស់ តារាសម្តែងស្រីដ៏ល្បី Elle Fanning ដែលកំពុងថតរឿងថ្មី ត្រូវបានសារព័ត៌មានល្បីមួយ យកមកបង្ហោះ ទាញយកការចាប់អារម្មណ៍ពីទស្សនិកជនយ៉ាងខ្លាំង ក៏ដូចជា មានការភ្ញាក់ផ្អើលចំពោះការបង្ហាញសម្រស់របស់តារាស្រីរូបនេះ។ 

ក្នុងនោះដែរ តារាស្រី Elle Fanning ហាក់បង្ហាញខ្លួន ដែលមើលទៅមិនមានភាពទាក់ទាញដូចមុន ជាមួយនឹងស្បែកខ្មៅស្រអាប់ ព្រមទាំងធ្វើឱ្យមើលឃើញពី ថ្ងាសធំ ថ្គាមធំ ដែលបាត់បង់ពីសោភ័ណភាពនៃសម្រស់របស់នាងថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលធ្វើឱ្យអ្នកនិយមលេងអ៊ីនធើណែត កាន់តែយកចិត្តទុកដាក់បន្ថែមទៀតនោះ​ គឺរាងកាយមិនសមាមាត្រ និងមើលទៅគ្មានភាពស្រស់ស្រាយ ជាមួយនឹងការតែងខ្លួនស្លៀករ៉ូប វាលដើមទ្រូង ដែលផតចេញឆ្អឹង យ៉ាងច្បាស់ៗ ទោះបីជា ដៃនិងជើងរបស់នាង នៅតែធំតឹងណែនក៏ដោយ។

ម៉្យាងវិញទៀត ទស្សនិកជនជាច្រើន ក៏បានលើកឡើងថា តារាស្រីរូបនេះ បានបង្ហាញពីគុណវិបត្តិជាច្រើន នៅពេលនាងពាក់សក់ពណ៌ត្នោត បង្ហាញពី មុខស្លេក និងថ្ងាសធំ ដែលធ្វើឲ្យមើលឃើញពីសម្រស់ធ្លាក់ចុះ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Elle Fanning
Elle Fanning
Elle Fanning
Elle Fanning
Elle Fanning
Elle Fanning
Elle Fanning
Elle Fanning

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]