រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ១៥ តុលា ២០២១ កន្លងទៅថ្មីៗនេះ ព័ត៌មានបឋមមួយ លើបណ្តាញសង្គម បានធ្វើឲ្យមហាជន នាំគ្នាវែកញែក មិនដឹងថា គួរជឿខាងណា ទុកខាងណាឡើយ ដោយក្នុងនោះ មានករណីមួយផ្អើលទាំងព្រលឹង ក្រោយពេល នារីម្នាក់បានស្រែកចោទ ពូម៉ូតូឌុបថា មានគំនិតប៉ុនប៉ងប្លន់ មិនតែប៉ុណ្ណោះ នៅមានគំនិតអាក្រក់ ចង់ចាប់រំ.លោភរូបនាងថែមទៀត។
ដោយរូបនាង លើកឡើងថា រូបនាងបានហៅម៉ូតឌុបជិះ ស្រាប់តែ ពូម៉ូតូឌុបនោះ បែរជាដឹករូបនាង ទៅក្បែរផ្ទះសំណាក់មួយកន្លែង តែខ្លួនបដិសេដ លើសពីនេះទៅទៀត នៅទារសំណងផ្លូវចិត្ត១ពាន់ដុល្លារទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចម្លើយពូម៉ូតូឌុបបែរជា ឆ្លើយថានារីរូបស្រស់ជិះម៉ូតូរបស់រូបលោក គ្មានលុយឲ្យខ្លួន ហើយហៅខ្លួនឲ្យជិះទៅសិនទៅ បែរជា ទីបំផុតទៅបបួលលោកមកផ្ទះសំណាក់ តែរូបលោក មិនព្រម ស្រាប់តែនារីរូបនោះ ស្រែកថា ខ្លួនជាចោរទៅវិញ។
ខណៈប្រកែកគ្នា ស្រាប់តែលេចវត្តមាន បុរសស្លៀកពាក់ ឯកសណ្ឋាននយោធា មកស្រែកឆោឡោវាយយកម៉ូតូទៅបាន ធ្វើឲ្យផ្អើលដល់សមត្ថកិច្ច២សង្កាត់ រុញដាក់គ្នាទៅវិញ៕
ប្រភព ៖ Rangsey Roth
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]