បរទេស៖ នៅលើបណ្តាញអ៉ីនធើណែត អតិថិជនម្នាក់ ត្រូវបានងងឹតមុខឈឹងតែម្តង បន្ទាប់ពីបុគ្គលម្នាក់នោះ បានចំណាយប្រាក់ ៣៧.០០០ ផោន (ប្រហែល ៥ម៉ឺនដុល្លារ) នៅភោជនីយដ្ឋានល្បីឈ្មោះ Nusr-Et Steakhouse ក្នុងទីក្រុង Knightsbridge ទីក្រុងឡុងដ៍។

ទន្ទឹមនឹងនេះដែរ ភោជនីយដ្ឋានដែលទំនើបមួយនេះ គឺជាកម្មសិទ្ធិរបស់មេចុងភៅជនជាតិទួរគីឈ្មោះ Nusret Gokce ដែលត្រូវបានគេស្គាល់ថា Salt Bae ជាមួយនឹងស្ទាយ៍រោលអំបិលបែបប្លែករបស់លោក បានធ្វើឱ្យមានអ្នកគាំទ្រជាង ៣៨ លាននាក់នៅលើ Instagram ចាប់តាំងពីលោក បានសាយវីដេអូ ល្បីពេញបណ្តាញសង្គមក្នុងឆ្នាំ ២០១៧ មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ វិក័យប័ត្រ បង្ហាញថាអាហារជិត ៣ ម៉ឺនផោន ត្រូវបានចំណាយទៅលើគ្រឿងស្រវឹងថ្លៃ ៗ ខណៈពេលដែលសាច់អាំងដែលធ្វើពីមាសបាន នំបាឡាវ៉ាសបែបអឺរ៉ុប អ្វីដែលរបស់ថោកបំផុត ក្រៅពីទឹក គឺដំឡូងបារាំងនិងផ្សិតចៀនដែលមានតម្លៃក៏ ១២ ផោនដូច្នេះដែរ៕

ប្រភព៖ Dailymail 

សូមទស្សនារូបភាពខាងក្រោម៖

Salt Bae
Salt Bae
វិក័យប័ត្រ ដែលបានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]