កូរ៉េខាងត្បូង៖ យោងតាមសារព័ត៌មាន Star News នៅថ្ងៃទី ១៤ ខែតុលា ក្រោយពីភាពចម្រូងចម្រាសអំពី តារាចម្រៀង Choi Sung Bong ធ្វើពុតជាមានជំងឺមហារីក ដើម្បីចង់បានប្រាក់ យកទៅ បោះទុនធ្វើចម្រៀង​ដែលត្រូវបានគេរិះគន់ កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានគេលុបវីដេអូរបស់តារាប្រុសរូបនេះ ចេញពីវេទិការចោលទាំងអស់។

ជាក់ស្តែងអ្នកតំណាងរបស់ទូរទស្សន៍ KBS បាននិយាយថា បានដកវីដេអូចេញ របស់សិល្បករនេះភ្លាមៗ ដែលបង្កឱ្យមានភាពចម្រូងចម្រាសប៉ះពាល់ដល់សហគមន៍ជាខ្លាំង។ លើសពីនេះវីដេអូដែលបង្ហាញពី Choi Sung Bong ដែលបានបង្ហាញខ្លួន លើកម្មវិធីនានា លើប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក ក៏ត្រូវបានដកចេញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រឡប់កាលពីឆ្នាំមុនតារាចម្រៀងប្រុសជនជាតិកូរ៉េរូបនេះ បានចែករំលែកនៅលើទំព័រផ្ទាល់ខ្លួនរបស់លោក ថាលោកមានជំងឺមហារីកពោះវៀនធំដំណាក់កាលទី ៣ មហារីកក្រពេញប្រូស្តាត ក្រពេញទីរ៉ូអ៊ីត និងមហារីកក្រពេញទីរ៉ូអ៊ីតបន្ទាប់ពីការពិនិត្យសុខភាពនៅខែឧសភាឆ្នាំ ២០២០ ។

ក្រោយមក អ្នកគាំទ្រជាច្រើន បានការអាណិតអាសូរ បានបរិច្ចាគលុយដើម្បីជួយតារាចម្រៀងប្រុសរូបនេះបង់ថ្លៃព្យាបាលរបស់លោក។ ទោះជាយ៉ាងណា តាមប្រភពមួយបានទម្លាយ ថា Choi Sung Bong គ្រាន់ចង់រៃអង្គាស ផលិតអាល់ប៊ុមចម្រៀង ឲ្យមានគុណភាព ដែលចំណាយដើមទុនរហូតដល់ ប្រាក់បាន ៨៤២.០០០ ដុល្លារ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

Choi Sung Bong
Choi Sung Bong
Choi Sung Bong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]