ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាដែលប្រើប្រាស់ពស់វែក ដើម្បីធ្វើឃាតប្រពន្ធរបស់ខ្លួន ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ គុណនឹងពីរដែលតុលាការ បានហៅករណីថា ជាករណីកម្របំផុតពុំធ្លាប់មាន។
តាមប្រភពព័ត៌មាន បុរសខាងលើឈ្មោះថា Sooraj Kumar អាយុ២៨ឆ្នាំ បានប្រលែងពស់វែកប្រភេទ Russel ទៅលើប្រពន្ធរបស់លោកឈ្មោះ Uthra ដែលធ្វើឱ្យនាងធ្លាក់ខ្លួនព្យាបាលនៅមន្ទីរពេទ្យរយៈពេលជិត ២ខែ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីចៅក្រម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈដែលនាងបានជាសះស្បើយធូរស្រាលស្នាក់នៅផ្ទះម្តាយរបស់នាង បុរសជាប្តី បានយកពស់វែកពីគ្រូចាប់ពស់ ហើយបោះពស់នោះដាក់ប្រពន្ធ ដែលកំពុងតែដេកលង់លក់។ ពស់នោះបានចឹកប្រពន្ធស្លាប់តែម្តង កាលពីខែឧសភា ឆ្នាំ២០២០។
ជាមួយគ្នានោះ Kumar ត្រូវបានចាប់ខ្លួនពីផ្ទះរបស់លោក កាលពីឆ្នាំមុន បន្ទាប់ពីឪពុកម្តាយរបស់ Uthra កើតការសង្ស័យលើរូបគេ ហើយចោទថា បុរសជាប្តីរូបនេះ មានបំណងចង់ក្តោបក្តាប់ទ្រព្យសម្បត្តិរបស់ប្រពន្ធ ពេលនាងស្លាប់ទៅ។
ដោយ កាលពីថ្ងៃច័ន្ទ តុលាការ នៅក្នុងស្រុក Kollam ខេត្ត Kerala បានចោទប្រកាន់ Kumar ពីបទមនុស្សឃាត ដោយប្រើប្រាស់សត្វពស់វែក Russell សម្លាប់ប្រពន្ធខ្លួនឯង។ ក្នុងនោះ កាលពីថ្ងៃពុធ ចៅក្រម M Manoj បានផ្តន្ទាទោសដាក់គុក បុរសខាងលើ មួយជីវិត ពីរដងជាប់គ្នា ប៉ុន្តែមិនដាក់ទោសប្រហារជីវិត ដោយសារតែគិតពីអាយុ និងឱកាសកែប្រែខ្លួនរបស់បុរសខាងលើ។
តែយ៉ាងណា Kumar បានបដិសេធថា មិនបានប្រព្រឹត្តិនេះនោះទេ តែប៉ូលីស ថាក្នុងប្រវត្តិនៃការខលលើទូរស័ព្ទរបស់លោក បានខលទៅគ្រូពស់ និង បានមើលវីដេអូពស់ នៅលើអ៊ីនធឺណែតទៀតផង មុនពេលឃាតកម្មកើតឡើង ណាមួយ kumar ស្ថិតនៅក្នុងបន្ទប់ជាមួយប្រពន្ធរបស់ខ្លួន បន្ទាប់ពីនាងត្រូវពស់ចឹក៕
ប្រភព៖ Aljazeera
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]