ភ្នំពេញ៖ គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ បានក្លាយជាមណ្ឌលព្យាបាលកូវីដ១៩ ឯកជនជាផ្លូវការ និងចាប់ផ្លើមទទួលអ្នកជំងឺកូវីដ១៩ ឱ្យសម្រាកព្យាបាលចាប់ពីពេលនេះតទៅ ក្រោយពីទទួលបាននូវការអនុញ្ញាតជាផ្លូវការពីក្រសួងសុខាភិបាលលេខ ៥១៥ អបស.មព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ មានក្រុមវេជ្ជបណ្ឌិត ដែលមានបទពិសោធន៍លើការព្យាបាលជំងឺកូវីដ១៩ ជាមួយក្រមសីលធម៌វិជ្ជាជីវៈ មានបន្ទប់សម្រាកព្យាបាលធំទូលាយ និងមានផាសុកភាព តម្លៃសមរម្យ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយឃាតករគ្មានស្រមោលជំងឺកូវីដ១៩ នេះ ក៏ដូចជាស្របតាមបំណងអ្នកជំងឺកូវីដ១៩ មួយចំនួនដែលចង់ប្រើប្រាស់សេវាព្យាបាលឯកជនក្នុងការពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩ របស់ខ្លួនផងដែរ។
សូមបញ្ជាក់ផងដែរថា គ្លីនិកវឌ្ឍនៈវិជ្ជាមាន២សាខា គ្លីនិកវឌ្ឍនៈវិជ្ជាសាខាឫស្សីកែវ (សាខាទី១ ចាស់) បើកបម្រើការងារពិនិត្យព្យាបាលជាធម្មតារាល់ថ្ងៃ (ជំងឺថ្លើម ជំងឺសន្លាក់ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសឈាម និង ជំងឺទូទៅ) ២៤ម៉ោង/២៤ម៉ោង។
ចំណែកឯ គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញសាខាសែនសុខ (សាខាទី២ថ្មី) ទើបទទួលបាននូវការអនុញ្ញាតជាផ្លូវពីក្រសួងសុខាភិបាល ឱ្យផ្តល់សេវាពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩។
គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ (មណ្ឌលព្យាបាលជំងឺកូវីដ១៩) គោរពតាមគោលការណ៍ណែនាំជាធរមាន និងនីតិវិធីស្តង់ដារប្រតិបត្តិរបស់ក្រសួងសុខាភិបាល ក្នុងការពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩ ដែលមានទីតាំងនៅលើ មហាវិថីហាណូយ អាគាលេខC14 (1&2) ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លើច្រកចូលនៃបុរីជីបម៉ុងហ្រ្គេនភ្នំពេញ។
ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ៖ 012 541 155 / 016 541 155 / 060 541 155 / 017 456 073 / 093 2222 51 និង E-mail :[email protected]៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]