កូរ៉េខាងត្បូង៖ នៅថ្ងៃនេះកាលពី ២ ឆ្នាំមុន Sulli ដែលជាអតីតសមាជិកក្រុមចម្រៀងនារីF(x)ដ៏ស្រស់ស្អាតបំផុតនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ បានសម្រេចចិត្តលះបង់ជីវិតធ្វើអត្តឃាតខ្លួនឯង ដោយបិទភ្នែកបោះបង់អ្វីៗទាំងអស់នៅអាយុ ២៥ ឆ្នាំ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមអនឡាញគ្រប់ទីកន្លែង។
ជាមួយគ្នានេះ ការចាកចេញយ៉ាងលឿនរបស់ Sulli នៅតែជាកំណត់ត្រាខ្ពស់ ដែលធ្វើឱ្យមនុស្សជាច្រើន ជាពិសេសហ្វេនៗពិបាកចិត្តយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះបើទោះបីជា Sulli បានចាកចេញពីពិភពលោកមួយនេះហើយក្តី តែចរិតបុគ្គលិកលក្ខណៈ ស្ទាយ៍របស់ Sulli នៅតែជាអ្វីដែលធ្វើឱ្យមនុស្សពិបាកបំភ្លេចរូបនាងជាទីបំផុត ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ Sulli និយមលែងស្ទាយ៍សក់ ប៉ុន្តែនៅក្នុង Kbiz មិនខ្វះអ្នកដែលធ្វើបែបនេះ ប៉ុន្តែអ្នកទទួលបានឥទ្ធិពលនិងសរសើរខ្លាំងជាងគេគឺ Sulli ។ នៅពេលនាងនៅរស់ Sulli គឺជាមនុស្សម្នាក់ ដែលកម្រលេងជាមួយពណ៌សក់ឆើតឆាយណាស់ ដូច្នេះនៅពេលដែលនាង សម្រេចចិត្តលាបពណ៌ផ្កាឈូក មនុស្សម្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
លើសពីនេះទៀត ការមើលឃើញចរិតលក្ខណៈឬស្ទីលស្លៀកពាក់របស់ Sulli សុទ្ធតែត្រូវនឹងពណ៌សក់ផ្កាឈូកនេះណាស់។ ជាងនេះទៀត អតីតសមាជិកក្រុមF(x)រូបនេះ មានរាងកាយស្តង់ដារនិងមុខស្រស់ស្អាតដូច Angel។ មិនតែប៉ុណ្ណោះ ចូលចិត្តបង្កើតស្ទាយ៍ប្លែកខុសពីគេ អ្វីដែលធ្វើឲ្យហ្វេនចាំមិនភ្លេចនោះ នាងថែមទាំងហ៊ានកោររោមចិញ្ចើមខ្លួនឯង ហើយគូសធ្វើជាស្ទាយ៍ថ្មីទៀតផង៕
ប្រភព៖ kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]