រាជធានីភ្នំពេញ ៖ ពិតណាស់ តារាស្រី វីរៈ និច ជា តារាចម្រៀងវ័យក្មេងម្នាក់ ដែលកំពុងឆក់យក ការចាប់អារម្មណ៍ពីមហាជន ទាំង សមត្ថភាពច្រៀងនិង រូបសម្រស់ដ៏ស្រស់ស្អាត ខណៈពេល តារាស្រីរូបនេះ ទើបតែបោះជំហាន ក្នុងវិថីសិល្បៈក៏ដោយ ក៏រូបនាង នៅតែអាចទាញយកប្រជាប្រិយភាព ពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន បានយ៉ាងឆាប់រហ័ស។  

មិនតែប៉ុណ្ណោះ កាលពី២ខែកន្លងទៅនេះ រូបនាង និងគូដណ្តឹង បានប្រកាសរៀបចំ ពិធីចែចូវ ភ្ជាប់ពាក្យ ដោយមានមេបា ទាំងសងខាង ដឹងឭរួចរាល់ហើយ នៅចាំតែថ្ងៃរៀបការ តែប៉ុណ្ណោះ ។ ជាមួយគ្នានេះ ចាប់តាំងពី បានចាប់ដៃគ្នា មានឈ្មោះជាគូដណ្តឹងរួចមក តារាស្រីវ័យក្មេងរូបនេះ និងអនាគតស្វាមី តែងបង្ហាញរូបថត Pre-Wedding បន្តកន្ទុយ ជាហេតុធ្វើឲ្យ អ្នកគាំទ្រម្នាក់ៗ អន្ទះសាររងចាំមើលថ្ងៃរៀបការរបស់ តារាចម្រៀងស្រីរូបនេះជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាន់តែកៀកថ្ងៃចូលរោងការ អ្នកទាំងពីរ ត្រូវហ្វេនៗសម្គាល់ឃើញ កាន់តែស្និទស្នាលគ្នាខ្លាំងឡើង លើសពីនេះទៅទៀត នៅសល់តែ២ថ្ងៃទៀត អ្នកទាំំងពីរនឹងក្លាយជា គូស្វាមីភរិយាស្របច្បាប់នោះ បើក្រឡេកទៅមើល ទឹកមុខរូបនាងនិងគូដណ្តឹង ញញឹមញញែមបិទមាត់មិនជិតតែម្តង រីឯ សម្រស់វិញ ក៏ប្រែកាន់តែស្រស់បស់ ស្រស់ស្រាយខ្លាំងឡើង មើលទៅពិតជាសាកសមនឹងគ្នាខ្លាំងណាស់ បុរសសង្ហានិង ស្រីស្អាត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាស្រី វីរៈ និច និងគូដណ្តឹង
  តារាស្រី វីរៈ និច និងគូដណ្តឹង
  តារាស្រី វីរៈ និច និងគូដណ្តឹង
  តារាស្រី វីរៈ និច
  តារាស្រី វីរៈ និច
  តារាស្រី វីរៈ និច
  រូបភាព
  រូបភាព
  រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]