តារាកម្សាន្ត÷ ពេលវេលាពិតជាដើរលឿន ធ្មេធបើកៗរឿងភាគបុរាណខ្មែរ "មរណមាតា"  មានអាយុកាលជាង១៧ឆ្នាំំំំបាត់ ក្រោយរឿងភាគបុរាណខ្មែរស្ថិតនៅក្នុងចលនាពុទ្ធនិយមមួយនេះត្រូវបានផលិតដំបូងក្នុងឆ្នាំ២០០៤ និងទទួលបាននូវសន្ទុះនៃការគាំទ្រច្រើនខ្លាំងពីសំំណាក់មហាជនខ្មែរគ្រប់ស្រទាប់វណ្ណ: ដោយសារខ្សែសាច់រឿងពោរពេញទៅដោយភាពកម្សត់ តាំងដើមរហូតដល់ចប់តែម្ដង។

យ៉ាងណាមិញ ថ្ងៃនេះខ្មែរឡូត សូមលើកយកតារាសម្តែង៤ដួងនៅក្នុងរឿងមរណមាតា ដែលក្រោយថតរឿងនេះអស់រយ:ពេល១៧ឆ្នាំ តារាទាំងបួននាក់នេះ នៅតែមានរូបសម្រស់ស្រស់ស្អាត និងកំពុងប្រកបអាជីពដូចខាងក្រោម÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១/.លោក ហេង ប៊ុនលាភ( សម្តែងជាតួឯកប្រុស ព្រះរាជបុត្រ)

លោក ហេង ប៊ុនលាភ

សព្វថ្ងៃតារាប្រុស សម្បុរស្រអែម និងស្រស់សង្ហាបែបខ្មែររូបនេះ ហាក់ឃ្លាតពីវិស័យសិល្ប: ដោយលោកបានប្រើប្រាស់ជីវិតផ្ទាល់ខ្លួននៅទីជនបទ ស្រុកស្រែចំការ។

២/.លោក ហម ឆរ៉ា( សម្តែងជាតួអង្គឪពុក)

លោក ហម ឆរ៉ា

ចំណែកឯតារាប្រុសរូបនេះវិញ គេសង្កេតឃើញថា សព្វថ្ងៃលោកនៅតែបន្តប្រកបអាជីពជាអ្នកសិល្ប: ដោយលោកនៅតែបន្តថតកុន និងរឿងភាគដដែល។

៣/.អ្នកនាង ស្វែង សុជាតា (សម្តែងជាតួអង្គ នាងម្តាយចុង)

អ្នកនាង ស្វែង សុជាតា

តារាសម្តែងស្រី ពហុទេពកោសល្យក្នុងវិស័យសម្តែង អ្នកនាង ស្វែង សុជាតា ហាក់ទទួលបានទីផ្សារការងារខ្ពស់ ក្រោយពេលដែលតារាស្រីរូបនេះ ត្រូវបានគេឃើញលេចមុខជាញឹកញាប់នៅក្នុងរឿងភាពយន្តទាំងខ្នាតធំ និងស្ពតពាណិជ្ជកម្មជាដើម។

៤/.អ្នកនាង ដាញ់ ម៉ូនីកា (សម្តែងជាតួអង្គឯក)

អ្នកនាង ដាញ់ ម៉ូនីកា

ខុសប្លែកពីតារាប្រុស ស្រី៣ដួងខាងលើ តួឯកស្រីរូបនេះវិញ ក្រោយរៀបការជាមួយស្វាមីជាអាណិកជន បានប្រើប្រាស់ជីវិតផ្ទាល់ខ្លួនលើទឹកដីប្រទេសអូស្រ្តាលី ដោយមានមុខរបរជាអ្នកលក់អនឡាញ។ ប៉ុន្តែម្តងម្កាល តារាស្រីរូបនេះក៏បានត្រលប់មកកាន់មាតុភូមិកម្ពុជាវិញផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]