រាជធានីភ្នំពេញ៖ កាលពីប៉ុន្មានសបា្តហ៍មុននេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម ភ្លូកទឹកភ្លូកដី ល្បីរឿងស៊ីដំបូងយក្សជាមួយអំបិលម្ទេសជាដើម រហូតដល់តារាចម្រៀង និងកំប្លែងមួយចំនួន នាំគ្នាសាកល្បងញ៉ាំដំបងយក្ស ក្នុងនោះ មានដូចជាតារាចម្រៀង កញ្ញា ទេព បូព្រឹក និង តារាកំប្លែង នាងខ្ញុង ជាដើម។
ព្រោះតែម្នាក់ៗល្បីរឿងហូបដំបងយក្សនេះទើបធ្វើឲ្យតារាកំប្លែង ខ្ញុង ទ្រាំនៅមិនសុខ ក៏ធ្វើឱ្យនាងសាកល្បងហូបនឹងគេលមើល ហើយតារារូបនេះ ក៏ទិញដំបងយក្ស យកទៅសាកល្បងតាមគេតាមឯងដែរ ប៊ិះនឹងស្លាប់ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នាពេលថ្មីៗនេះ ស្រាប់តែនៅលើបណ្តាញសង្គម ម្នាក់នាំគ្នាល្បី រឿងតារាចម្រៀងស្រី ម៉ូលីកា បញ្ចេញវីដេអូមួយ ដោយនាង បានញ៉ាំស្បែកជើង ជាមួយអំបិលម្ទេស ហាក់បីដូចជាឆ្ងាញ់ជាងដំបងយក្សទៅទៀត។
ក្នុងនោះ តារាចម្រៀង ម៉ូលីកា ក្នុងពេលកំពុងញ៉ាំស្បែកជើងជាមួយអំបិលម្ទេស នាងបានលាន់មាត់ថា មានរសជាតិឈ្ងុយឆ្ងាញ់ណាស់។
ទន្ទឹមនោះដែរ គេឃើញថា មានទាំងមតិរិះគន់ និងសាទរចំពោះ វីដេអូដែល ម៉ូលីកា ញ៉ាំស្បែកជើងជាមួយអំបិលម្ទេស ឡើងឈ្ងុយឆ្ងាញ់។
សូមរំលឹកផងដែរថា ប៉ុន្មានអាទិត្យចុងក្រោយនេះ រឿងរ៉ាវញ៉ាំដំបូងយក្សបាននឹងក្លាយជាប្រធានបទជាទីចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ហើយពេលនេះ ការញ៉ាំស្បែកជើង ក្លាយជាប្រធានក្តៅមួយទៀត នៅលើតិកតុក៕







@sophyjewelry92 ស្បែកជើងជ្រលក់អំបិលម្ទេសមានរសជាតិឆ្ងុយឆ្ងាញ់##😅 ##ស្បែកជើងវេទមន្ត🥿
♬ original sound - 𝘿𝙖𝙧𝙞𝙮𝙖♡
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]