ភ្នំពេញ៖ តារាសម្ដែង និងតារាចម្រៀងកញ្ញា ចាន់ ស្រីនាថ អាចនិយាយបានថានាងឈានជើងចូលវិស័យសិល្បៈអស់ជាច្រើនឆ្នាំមកហើយ តែតារារូបនេះនៅតែទទួលបានការចាប់អារម្មណ៍ និងមានមហាជនជាច្រើនគាំទ្រដដែល។ មិនតែប៉ុណ្ណោះ គេអាចនិយាយបានថា នាងជាសិល្បការិនីមួយរូបដែលមានសមត្ថភាពច្រើនផ្នែកយ៉ាងគួរឲ្យសរសើរ។

ជាមួយគ្នានេះដែរ បើនិយាយពីរូបសម្ផស្សតារាស្រីរូបនេះ នាងពិតជាស្រស់ស្អាត ទោះវ័យកាន់តែជ្រេបន្តិចមែន។ លើសពីនេះទៅទៀត ស្ទាយ៍តុបតែងខ្លួនក៏មើលទៅស៊ីវិល័យឆើតឆាយ ស៊ិចស៊ីគួរឲ្យចាប់អារម្មណ៍គ្រប់ពេលតែម្ដង។ ក្នុងនោះដែរ បើក្រឡេកទៅមើលជីវិតឯកជនវិញ កញ្ញា ចាន់ ស្រីនាថ មានបងប្អូនស្រី៣នាក់ ដោយនាងក៏មានប្អូនស្រីពៅជាអ្នកសិល្បៈដូចនឹងនាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បងប្អូនស្រីទាំង៣ កញ្ញា ចាន់ ស្រីនាថ កំពុងធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍លើរូបសម្ផស្សដ៏ស្រស់ស្អាត ដែលមើលទៅស្រស់សោភាមិនចាញ់គ្នាប៉ុន្មានឡើយ។ ម្យ៉ាងវិញទៀត ស្ទីលតែងខ្លួនរបស់អ្នកទាំងបី ក៏មើលទៅទាន់សម័យបែបយុវវ័យ គួរឲ្យទាក់ទាញខ្លាំង។ លើសពីនេះទៅទៀត គេចាប់អារម្មណ៍ឃើញទៀតថា អ្នកទាំងបីក៏មានភាពស្និទ្ធស្នាលជាមួយគ្នាដូចមិត្តភក្ដិជិតស្និទ្ធយ៉ាងដូច្នោះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ចាន់ ស្រីនាថ
  កញ្ញា ចាន់ ស្រីនាថ
កញ្ញា ចាន់ ស្រីនាថ 
កញ្ញា ចាន់ ស្រីនាថ 
  កញ្ញា ចាន់ ស្រីនាថ និងប្អូនស្រីទាំង២
 កញ្ញា ចាន់ ស្រីនាថ និងប្អូនស្រីទាំង២
 កញ្ញា ចាន់ ស្រីនាថ និងប្អូនស្រីទាំង២
 កញ្ញា ចាន់ ស្រីនាថ និងប្អូនស្រីទាំង២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]