ភ្នំពេញ៖ នាពេលថ្មីៗនេះ របាយការណ៍បញ្ជាក់ពីចំនួនប្រជាពលរដ្ឋ និង កុមារ ដែលបានចាក់វ៉ាក់សាំងនៅប្រទេសកម្ពុជាមានចំនួនច្រើន ដោយស្ទើរតែគ្រប់ចំនួនគោលដៅដែលបានចែងមករួចមកហើយ។
ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៤១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារយុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,២០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៧,៩៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
យ៉ាងណាមិញ នៅក្នុងពេលសព្វថ្ងៃនេះ ប្រទេសកម្ពុជា បានស្ថិតក្នុងលេខរៀងលេខ១១ ដែលជាប្រទេសដែលមានប្រជាពលរដ្ឋចាក់វ៉ាក់សាំងកូវីដ១៩ច្រើនជាងគេ និងមានការព្យាករណ៍និងប៉ាន់ប្រមាណថា កម្ពុជានឹងឈានដល់ចំណាត់ថ្នាក់កំពូល ទី៥/ទី៧ នៅក្នុងប្រភេទទាំង៣ នៅថ្ងៃទី ៣១ ខែតុលា ដោយសារមានដំណើរការចាក់ដូសជម្រុញ និងការចាក់ដូសទី២ ដល់កុមារ៕
សូមចូលចំនួនអ្នកចាក់វ៉ាក់សាំងលម្អិតខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]