ថៃ៖ បច្ចុប្បន្នស្ទាយ៍តុបតែងខ្លួនរបស់តារាមិនថាប្រទេសណាឡើយ សុទ្ធសឹងតែមានការច្នៃម៉ូតសម្លៀកបំពាក់ឡើង ចង់ឲ្យមានតែមួយគ្មានពីរ។ តែបើទោះបី ធ្លាប់ស្លៀកសម្លៀកបំពាក់មានម៉ូតប្លែកយ៉ាងណា ក៏គេនៅតែឃើញតារាជាច្រើនស្លៀកឈុតស្រដៀង ឬដូចគ្នាដដែល។ ជាមួយគ្នានេះដែរ គេអាចនិយាយបានថា វាជាភាពចៃដន្យ ឬជាការស្រលាញ់សម្លៀកបំពាក់មានម៉ូតតែមួយក៏ថាបាន។

យ៉ាងណាមិញ ងាកមកមើលតារាសម្ដែងដ៏មានភាពលេចធ្លោ Kimmy Kimberley និង Min Pechaya កំពុងទទួលបានការចាប់អារម្មណ៍ និងមានមហាជនគ្រប់ទ្រច្រើន មិនថាក្នុងស្រុក ឬក្រៅប្រទេស។ ម្យ៉ាងគេអាចនិយាយបានថា តារាស្រីទាំងពីរូបនេះជាសិល្បការិនីលំដាប់A ដែលមានសមត្ថភាព និងសម្ផស្សស្រស់ស្អាតទាំងព្រមតែម្ដង។ លើសពីនេះទៅទៀត គ្រប់ពេលពួកគេរៀបចំតុបតែងខ្លួនម្ដងៗ ធ្វើឲ្យហ្វេនលង់ អត់ទ្រាំសរសើរមិនបានស្ទើរគ្រប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗនេះ Kimmy Kimberley និង Min Pechaya បានអង្រួនចិត្តហ្វេនសារជាថ្មី ខណៈអ្នកទាំងពីរបានពាក់នូវអាវដៃវែងចំហរពីមុខគ្មានឡេវអាវដូចគ្នា ដោយខុសគ្នាត្រង់ពណ៌ប៉ុណ្ណោះ។

ក្នុងនោះដែរ រូបភាពរបស់តារាស្រីពីរូបនេះ មើលទៅពិតជាមានភាពលេចធ្លោ និងគួរឲ្យទាក់ទាញខ្លាំង ស្របពេលពួកគេ ពាក់អាវមានម៉ូតបញ្ចេញសាច់ដូចគ្នាយ៉ាងដូច្នេះ។ លើសពីនេះទៅទៀត គេក៏ឃើញមានអ្នកគាំទ្រតារាស្រីជួរមុខទាំងពីររូបនេះ បាននាំគ្នាចូលទៅ commentសរសើរមិនដាច់ពីមាត់៕

សូមទស្សនារូបភាពខាងក្រោម៖

Kimmy Kimberley 
Kimmy Kimberley 
Kimmy Kimberley 
Min Pechaya 
Min Pechaya 
Min Pechaya 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]