កូរ៉េខាងត្បូង៖ សមាជិកក្រុមចម្រៀង Red Velvet តារាចម្រៀងស្រី Joy កំពុងប្រឈមមុខនឹងការរិះគន់ជាខ្លាំង ដោយតែនាងខ្វះទំនាក់ទំនងជាមួយអ្នកគាំទ្រ ទាក់ទិនវេទិកាតារា និងហ្វេន ឈ្មោះថា Bubble។
ក្នុងនោះ ដើមសប្តាហ៍នេះ ហ្វេនៗ នៅក្នុងវេទិកាសហគមន៍អនឡាញមួយ បានផុសនូវសារមួយ ដោយបានរៀបរាប់ថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ អ្នកប្រើបណ្តាញសង្គម បានអះអាងថា Joy ធ្លាប់បានផ្ញើសារចុងក្រោយរបស់នាង កាលពីខែមុន នៅថ្ងៃទី ១៥ ខែកញ្ញា ដោយបន្ថែមថា ក្នុងរយៈពេល ២ឆ្នាំកន្លងទៅ ក្នុងមួយខែ Joy ផ្ញើសារ ២ទៅ៣ ដងឯណោះ។
សូមបញ្ជាក់ថា Bubble គឺកម្មវិធីទំនាក់ទំនង ដែលហ្វេនៗ បង់ទឹកប្រាក់ ៤,៥០០ វ៉ុន ប្រមាណ ៣.៨០ ដុល្លារ ក្នុងមួយខែ ដើម្បីទំនាក់ទំនងជាសារជាមួយតារាដែលពួកគេពេញចិត្ត។
ជាមួយគ្នានេះ ហ្វេនៗ នាំ ឆ្ងល់ថាតើ Joy បានឃើញនូវសាររិះគន់ជុំវិញនឹងការខ្វះទំនាក់ទំនងជាមួយហ្វេនៗអ្នកគាំទ្រ។
ដោយឡែក កាលពីថ្ងៃទី១៥ នេះ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ បានសរសេរថា Joy ប្រាកដជាបានអានសាររបស់ហ្វេនៗ។ ក្នុងនោះ អ្នកប្រើប្រាស់បណ្តាញសង្គមរូបនេះ បន្តថា ប្រសិនបើនាងសរសេរសារឆ្លើយតបទេនោះ ប្រាក់របស់ពួកគេអាចយកមកវិញផងដែរ។ តែយ៉ាងណា ជាសំណាងល្អ មិនយូរប៉ុន្មាន Joy ក៏បានឆ្លើយតបសាររបស់អ្នកគាំទ្រ៕
ប្រភព៖ Allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]