វៀតណាម៖ យោងតាមគេហទំព័រក្នុងស្រុក ត្រូវបានគេរាយការណ៍មកថា ទីក្រុងហូជីមិញ នឹងបើកដំណើរការនៅក្នុងស្ថានភាពធម្មតា ចាប់តាំងពីថ្ងៃទី ១ ខែតុលា ទោះជាយ៉ាងណាក៏ដោយ រហូតដល់ពេលនេះ នៅតែរង់ចាំការណែនាំជាក់លាក់ ពីគណៈកម្មាធិការប្រជាជន របស់ទីក្រុងហូជីមិញ និងបណ្តាខេត្តផ្សេងទៀត នៃការប្រកាសបើកដំណើររោងកុនសាជាថ្មី។

បន្ទាប់ពីត្រូវបានបិទ អស់រយៈពេល ៥ ខែ និងខាតបង់ប្រាក់រាប់រយពាន់លានដុង អ្នកតំណាងឲ្យរោងកុន បាននិយាយថាពួកគេសង្ឃឹមថា នឹងបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ ដោយបានលើកឡើងថា រោងកុនមានជាច្រើន ក្នុងទីក្រុង ក៏ដូចជាខេត្ត អាចនឹងត្រូវបើកដំណើរការទាំងស្រុង តាមតំបន់មួយចំនួន (តំបន់ ខៀវ ឬក៏លឿង)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមប្រភពដដែលបានបន្តទៀតថា ពួកគេកំពុងរៀបចំផែនការទាក់ទង នឹងប្រតិបត្តិការ ក្នុងការដំណើរឡើងវិញ ពីចម្ងាយដើម្បីត្រៀមខ្លួន សម្រាប់ការបើកដំណើរការរោងកុនឡើងវិញ បន្ទាប់ពីបានបិទអស់ជាច្រើនខែ។ តួយ៉ាងបុគ្គលិកទាំងអស់ដែលពាក់ព័ន្ធ ក៏ស្ទើរតែមានការចាក់វ៉ាក់សាំងចំនួនពីរដងរួចជាស្រេចផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]