កូរ៉េខាងត្បូង៖ តារាម៉ូដែល និងជាតារាសម្ដែងប្រចាំសិល្បៈកូរ៉េ Jung Eun Chae បានប្រឡូកក្នុងវិស័យមួយនេះ តាំងពីមុនឆ្នាំ ២០១៣ មកម្ល៉េះ។ ហើយដំបូងឡើយ នាងគ្រាន់តែជាតារាម៉ូដែល និងជាពិធីការិនីប៉ុស្ដិ៍ទូរទស្សន៍ប៉ុណ្ណោះ ប៉ុន្តែដោយសារសម្រស់ដ៏ស្រស់ស្អាតរបស់នាង នៅឆ្នាំ ២០១៣ នាងបានលេចមុខជាតារាសម្ដែងក្នុងរឿង «Nobody's Daughter Haewon»។
យ៉ាងណាមិញ ទោះបីជាអាជីពជាតារាសម្តែងរបស់ Jung Eun Chae រហូតមកដល់ពេលនេះ មិនបានបន្សល់ទុកនូវការចាប់អារម្មណ៍ខ្លាំង ពោលគឺមិនល្បីខ្លាំងដូចតារាដទៃក៏ដោយ ប៉ុន្តែនាងនៅតែអាចទាក់ទាញមនុស្សមួយចំនួនធំ ឲ្យចាប់អារម្មណ៍ដោយសារតែសម្រស់ដ៏កម្រ និងស្រស់ស្អាតរកកន្លែងទាស់គ្មានរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស បើក្រឡេកមកមើលរូបភាពជាច្រើនខាងក្រោមរបស់តារាស្រីរូបនេះ ដែលថតស្ទីលបែបជិតៗមុខ ដាក់ក្នុងទស្សនាវដ្តីល្បីៗនោះ យើងឃើញថា ផ្ទៃមុខរបស់ Jung Eun Chae ពិតជាស្រស់ស្អាតខ្លាំងតែម្ដង ព្រោះនាងមានច្រមុះកោងស្រួច ភ្នែកក៏ស្រទន់ មុខគ្មានស្នាមជ្រីវជ្រួញ ខណៈពេលនេះនាងមានវ័យ ៣៤ ឆ្នាំទៅហើយក្ដី។ ដែលចំណុចទាំងនេះហើយ ទើបបណ្ដាអ្នកគាំទ្រមួយចំនួន ពិតជាច្រណែនជាមួយសម្រស់របស់នាង និងប៉ងចង់បានដូចនាងហូរហែផងដែរ៕
ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]