បរទេស​៖​ ដូចដែលបានដឹងស្រាប់ហើយថា កាលពីមួយរយៈចុងក្រោយមកនេះ តារាចម្រៀងស្រី Selena Gomez បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលបានបង្ហាញខ្លួន ជាមួយនឹងរាងកាយធាត់ និងមុខមូលគួរឱ្យភ្ញាក់ផ្អើល តែទោះជាយ៉ាងណា តារាស្រីរូបនេះ នៅតែមានភាពជឿជាក់ក្នុងការបង្អួតសម្រស់ឲ្យហ្វេនៗជាច្រើនកាន់តែយកចិត្តទុកដាក់។ 

ដោយឡែក ថ្មីៗនេះ តារាស្រី Selena Gomez ស្រាប់តែចេញមកផ្ដល់ភាពភ្ញាក់ផ្អើលសាជាថ្មី ដោយបានបង្ហាញខ្លួនយ៉ាងទាក់ទាញជាទីបំផុត និងទទួលបានការកោតសរសើរ ទៅលើការតុបតែងខ្លួនដ៏ស្រស់ស្អាត ថតរូបសម្រាប់គម្របទស្សនាវដ្តីមួយ ដែលស៊េរីរូបថតទាំងនោះរបស់នាង ពិតជាធ្វើឲ្យហ្វេនៗនឹកស្មានមិនដល់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាស្រីរូបនេះ បានបង្ហាញឲ្យឃើញពី មុខរាងតូចបន្តិច និងរាងកាយស្គមជាងមុន ហើយជាពិសេស នៅក្នុងឃ្លីបខាងក្រោយនៃឈុតឆាកថត Selena ថែមទាំងបានបង្អួតរាងស្លីម ដែលមើលទៅមានភាពខុសគ្នាយ៉ាងខ្លាំង ពីរូបថតដែលបានកែសម្រួល ។ យ៉ាងណាមិញ បើទោះបីជា នាងនៅតែបង្ហាញពីចំណុចខ្វះខាតក៏ដោយ តែតារាស្រីរូបនេះ នៅតែត្រូវបានអ្នកនិយមលេងអ៊ីនធឺណិត សរសើរចំពោះសម្រស់ ក៏ដូចជា រូបរាងកាយរបស់នាងទាំងមូល ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖

Selena 
Selena 
Selena 
Selena 
Selena បង្ហាញរាងស្លីមជាងមុន
Selena បង្ហាញរាងស្លីមជាងមុន
Selena បង្ហាញរាងស្លីមជាងមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]