កូរ៉េខាងត្បង៖ ក្រោយពីបានប្រមូលទិន្នន័យមក វិទ្យាស្ថានកេរ្តិ៍ឈ្មោះសាជីវកម្មកូរ៉េ បានបង្ហាញពីចំណាត់ថ្នាក់ឥទ្ធពល របស់សមាជិកក្រុមចម្រៀងនារី ដែលកំពុងមាន ប្រជាប្រិយភាពបំផុត នៅកូរ៉េ ប្រចាំខែតុលា។

យោងតាមការវិភាគទិន្នន័យដ៏ធំរបស់វិទ្យាស្ថានកូរ៉េសម្រាប់ខែតុលា ក្រុមចម្រៀងនារី Winter ក្រុម aespa បានជាក់ចំណាត់ថ្នាក់លេខ ១ ដែលនាំមុខ Jennie ក្រុម BLACKPINK ជាប់ចំណាត់ថ្នាក់លេខ ២ និង ​Lisa ក្រុម BLACKPINK ជាប់ចំណាត់ថ្នាក់លេខ ៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាទន្ទឹមនឹងនេះ Winter នៃក្រុម aespa ជាប់ចំណាត់ថ្នាក់លេខ ១ ជាមួយសន្ទស្សន៍ទិន្នន័យដោយតួលេខ ៣.៨៨៩.៧៨០ ដែលកើនឡើង ៧២.៧១% ពីសន្ទស្សន៍របស់នាង កាលពីខែកញ្ញាដូច្នេះដែរ។

តួយ៉ាងក្នុងចំណោមលេខរៀងទាំង ១០ រូបក្នុងនោះក៏មាន Karina ក្រុម aespa Giselle ក្រុម aespa Ningning ក្រុម aespa Jisoo ក្រុម BLACKPINK Joy ក្រុម Red Velvet Hwasa ក្រុម MAMAMOO និង Chuu ក្រុម LOONA ជាដើម៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖ 

Lisa ក្រុម BLACKPINK
Jennie ក្រុម BLACKPINK
Winter ក្រុម aespa
ទិន្នន៍យបានបង្ហាញ
ទិន្នន៍យបានបង្ហាញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]