ភ្នំពេញ៖ ពិតណាស់ អាចនិយាយបានថា ជាតារាកំប្លែងស្រីដ៏មានប្រជាប្រិយភាព សម្រស់ស្រស់ស្អាត ស្រី អ៊ីត ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើន ទៅលើទេពកោសល្យការសម្ដែងកំប្លែងរបស់ខ្លួន។  

ជាមួយគ្នានេះដែរ បើយើងក្រឡេកទៅមើលការងារសិល្បៈរបស់នាង វិញឃើញថា ហាក់បីជាមានសន្ទុះក្នុងទីផ្សារសិល្បៈខ្លាំង មិនអន់ជាងតារាកំប្លែងរៀមច្បងនោះទេ សូម្បីទាំងការ កាត់សក់ ទទួលផ្សាយផលិតផលផ្សេងៗ ក៏តារាកំប្លែងស្រីរូបនេះ លេចមុខស្ទើរតែគ្មានពេលសម្រាកផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង មួយរយៈពេលនេះឃើញថា វិស័យសិល្បៈកាន់តែជោគជ័យ ជីវិតហាយសូររបស់នាង និងកូនស្រីកាន់តែឡូយ មានផ្ទះដ៏ធំនៅ និងប្រើប្រាស់ជីវិតកាន់តែល្អជាងមុន។ ទន្ទឹមនឹង ជីវិតជោគជ័យក្នុងសិល្បៈនេះ តែ ស្រី អ៊ីត មិនទាន់ជោគជ័យនៅលើជីវិតគូនោះទេ ដោយសព្វថ្ងៃតារាកំប្លែងស្រីរូបនេះស្ពាយងារជាមេម៉ាយកូនមួយយូរឆ្នាំមកហើយ 

ដោយឡែក ស្រាប់តែពេលថ្មីនេះ អ្នកមេម៉េយរូបនេះបានបើកចិត្តប្រកាសបើកបេះដូងថា នឹងទទួលយកអ្នកថ្មីឲ្យតែមានអ្នកស្រលាញ់ យល់ចិត្តនឹងរស់នៅចុះសម្រង់នឹងគ្នា ដោយមិនមានទាមទារលក្ខ័ណ្ឌច្រើនលើសពីនេះនោះទេ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ស្រីអុីត
ស្រីអុីត
ស្រីអុីត
ស្រីអុីត
វីដេអូ ស្រីអុីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]