ចិន៖ អាចនិយាយបានថា តារាសម្ដែងស្រី Yang Mi គឺជាសិល្បករមួយរូប ដែលមានរូបសម្រស់ដ៏លេចធ្លោនៅក្នុងសិល្បៈកម្សាន្ត ព្រមទាំងបានទាក់ទាញការចាប់អារម្មណ៍ពីមនុស្សជាច្រើន នៅពេលដែលនាងចេញមកបង្ហាញខ្លួនម្ដងៗ ថែមទៀតផង។ 

តែទោះយ៉ាងណា មនុស្សជាច្រើនហាក់់កត់សម្គាល់ឃើញថា តារាស្រីរូបនេះ ពិតជាកម្រនឹងចែករំលែករូបថត បង្ហាញមុខទទេរបស់ខ្លួន ដែលគ្មានការតុបតែង ហើយថ្មីៗនេះដែរ ស្រាប់តែមានរូបភាពប៉ុន្មានសន្លឹក នៅក្នុងពេលមួយដែលអ្នកប្រមាញ់រូបថត បានតាមដាន និងចាប់យករូបភាព របស់តារាស្រីរូបនេះ ពេលគ្មានការតែងមុខ ១០០ភាគរយ ព្រមទាំងជារូបភាពដ៏ភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបានឃើញសម្រស់របស់នាង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរូបភាពទាំងនោះ Yang Mi មិនអាចលាក់បាំង ពីស្បែកយារធ្លាក់ គ្មានភាពតឹងណែនបានឡើយ ព្រមទាំងបានបង្ហាញយ៉ាងច្បាស់ នូវស្នាមជ្រួញជុំវិញមាត់ថែមទៀត ជាពិសេស បើប្រៀបធៀបជាមួយនឹងរូបថតដ៏ចែងចាំង ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ពិតជាមានភាពខុសប្លែកពីគ្នាយ៉ាងខ្លាំង ក្នុងពេលដែលនាងបានបង្ហាញពីសម្រស់ពិតទាំងស្រុង ដែលមិនគួរឲ្យជឿបែបនេះ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Mi 
Yang Mi 
Yang Mi 
សម្រស់​ Yang Mi ពេលគ្មានការតែងមុខ
សម្រស់​ Yang Mi ពេលគ្មានការតែងមុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]