បរទេស៖ ថ្មីៗនេះ តារាម៉ូដែលស្រី Georgina Rodriguez ដែលត្រូវបានគេស្គាល់ថា ជាគូស្នេហ៍របស់កីឡាបាល់ទាត់ដ៏ល្បី លោក Cristiano Ronaldo បានបង្ហាញឲ្យឃើញថា នាងត្រូវបានគូស្នេហ៍បណ្ដូលចិត្ត ឲ្យកាដូដ៏ភ្ញាក់ផ្អើលដែលជា ទូគ្រឿងអលង្ការមួយ មានតម្លៃ ១៥០.០០០ ផោន (ប្រហែល ២០ម៉ឺនដុល្លារ)។ 

ម៉្យាងវិញទៀត តារាម៉ូដែលស្រីវ័យ ២៧ ឆ្នាំរូបនេះ ថែមទាំងបានចែករំលែករូបភាពទូដាក់គ្រឿងអលង្ការ ម៉ាក Louis Vuitton Malle Vendome នៅលើទំព័រផ្ទាល់ខ្លួន ដែលធ្វើឱ្យមនុស្សជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកាដូមួយនេះ ក៏ដូចជាទំនាក់ទំនាក់ស្នេហាយ៉ាងស្អិតរមួតរបស់អ្នកទាំងពីរ ទៀតផង ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា តារាម៉ូដែលស្រី Georgina Rodriguez និង លោក Cristiano Ronaldo បានមានទំនាក់ទំនងស្នេហា មើលចិត្តថ្លើមគ្នា អស់មួយរយៈពេលទៅហើយ ព្រមទាំងបានបើកបង្ហាញពីសកម្មភាពដ៏ល្អូកល្អើនជាមួយគ្នា ដែលបានធ្វើឲ្យមនុស្សជាច្រើន កាន់តែច្រណែន៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Ronaldo 
Ronaldo និង​ គូស្នេហ៍
Ronaldo និង​ គូស្នេហ៍
Ronaldo និង​ គូស្នេហ៍
កាដូ ដែល Ronaldo ទិញឲ្យគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]