បាត់ដំបង៖ នេះបើយោងតាម​គេហទំព័រជាផ្លូវការ​ មន្ទីរព័ត៌មានខេត្តបាត់ដំបង ដែលបានរាយការណ៍មកថា​ ថ្ងៃទី១៧​ខែតុលានេះ ខណៈពេលម៉ោង ៩: ៣០នាទី ព្រឹក ទឹកស្ទឹងសង្កែ បានហៀរដល់ចូលក្នុងក្រុង បាត់ដំបង នៅតាមបណ្តោយតំបន់ដងស្ទឹង។

តួយ៉ាង បើតាមរដ្ឋបាលខេត្តបាត់ដំបងបានបន្តទៀតថា ដោយសារមានភ្លៀងធ្លាក់ជាច្រើន នៅតំបន់ប៉ែកខាងលើ ក្នុងស្រុកសំឡូត ហើយបានបន្តហូរចូលក្នុងស្ទឹងសង្កែ ហេតុដូច្នេះ បានធ្វើឱ្យទឹកស្ទឹងសង្កែមានការកើនឡើងខ្ពស់គួរឲ្យកត់សម្កាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុ តាមការការជូនដំណឹង ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងទាំងអស់ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយត្ន័ឱ្យបានខ្ពស់បំផុតដូច្នេះដែរ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តបាត់ដំបង

សូមទស្សនារូបភាពខាងក្រោម៖

ក្រុងបាត់ដំបង
ក្រុងបាត់ដំបង
ក្រុងបាត់ដំបង
ក្រុងបាត់ដំបង
ក្រុងបាត់ដំបង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]