បរទេស៖ តារាទូរទស្សនិ៍ ក៏ដូចជាតារាម៉ូដែលដ៏ល្បី Paris Histon បានរាយការណ៍មកថា នឹងរៀបការជាមួយពាណិជ្ជករលោក Carter Reum នៅខែក្រោយនៅឯវិមានជីតារបស់នាង នៅតំបន់ Bel-Air ក្នុង រដ្ឋកាលីហ្វ័រញ៉ា។

យោងតាម Pagesix សំបុត្រអញ្ជើញអាពាហ៍ពិពាហ៍ នៃបរិច្ឆេទរបស់ តារាម៉ូដែលរូបនេះ ត្រូវបានចែកចាយទៅកាន់ ភ្ញៀវនៅសប្តាហ៍នេះ ដែលគេនិយាយថា ថ្ងៃរៀបការគឺជា ថ្ងៃទី ១១ ខែវិច្ឆិការ ដែលត្រូវបានរចនាយ៉ាងស្រស់ស្អាត និងមានប្រអប់ពណ៌ខៀវ នេះបើតាមប្រភពជិតស្និទ្ធបានទម្លាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅលើកាតមានកាលបរិច្ឆេទ ប៉ុន្តែគ្មានទីតាំង។ ទោះយ៉ាងណាប្រភពជិតស្និទ្ធនឹងគ្រួសារនាង បាននិយាយថា Paris នឹងផ្លាស់ប្តូរទីរតាំង ពីការការក្នុងព្រះវិហារ ទៅជា រៀបចំពិធីជប់លៀងមួយនៅឯវិមានរបស់ជីតារបស់នាងដែលត្រូវបានស្គាល់ជា អ្នកជំនួញ និងសប្បុរសជនលោក Barron Hilton

តួយ៉ាង វិមាននេះបាននៅជាមួយគ្រួសារ Hilton អស់រយៈពេល ៦០ ឆ្នាំដោយរក្សាទុកនូវអនុស្សាវរីយ៍ដ៏មានន័យជាច្រើនជាមួយ Paris Histon។ បន្ទាប់ពីជីតានាង បានទទួលមរណភាពនៅឆ្នាំ ២០១៩ ក្នុងអាយុ ៩១ ឆ្នាំវិមាននេះត្រូវបានលក់ទៅឱ្យអតីតប្រធាន Google លោក Eric Schmidt ក្នុងតម្លៃ ៦១.៥ លានដុល្លារ កាលពីខែឧសភា៕

ប្រភព៖ Pagesix

សូមទស្សនារូបភាពខាងក្រោម៖

Paris Histon
Paris Histon និងជីតា
Paris Histon និងអនាគតស្វាមី
ផ្ទះដែលនាងត្រូវរៀបការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]