ចិន៖ កាលពីល្ងាចថ្ងៃទី ១៧ ខែតុលា កន្លងទៅនេះ តារាសម្ដែងស្រី Angelababy បានទទួលការអញ្ជើញឱ្យចូលរួមនៅក្នុងព្រឹត្តិការណ៍ម៉ាកយីហោមួយ ដែលវត្តមានរបស់តារាស្រីរូបនេះ ស្រាប់តែត្រូវបានមនុស្សជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបភាពរបស់នាងជាច្រើនសន្លឹក ត្រូវចែករំលែកភ្លាមៗនៅលើបណ្ដាញសង្គម។ 

ក្នុងនោះដែរ តារាស្រី Angelababy បានចេញមកបង្ហាញខ្លួនដោយមានការតែងខ្លួន ជាមួយនឹងរ៉ូបដែលរចនាឡើងយ៉ាងទាន់សម័យ បង្ហាញឲ្យឃើញរូបរាងស្លីមតូចច្រឡឹង និងស្នាមញញឹមគួរឱ្យស្រឡាញ់ពោរពេញដោយភាពផ្អែមល្ហែម​ជាទីបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ចំពោះ រូបភាពដែលថតដោយអ្នកឆ្លងកាត់ និងមិនមានការកែសសម្រួលនោះ Angelababy ថែមទាំងទទួលបានការកោតសរសើរជាច្រើនពីទស្សនិកជន ទៅលើភាពស្រស់ស្អាតរបស់នាង ។ ម៉្យាងវិញទៀត បើប្រៀបធៀបជាមួយនឹងរូបថតដែលត្រូវបានកែសម្រួលដោយស្ទូឌីយោ ហើយបង្ហោះនៅលើបណ្តាញសង្គម អ្នកគាំទ្រទាំងអស់ក៏បានលើកឡើងថា ស្ថានភាពរូបភាពទាំងពីរនេះ ពិតជាមិនមានភាពខុសប្លែកពីគ្នានោះទេ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]