រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចអនុញាតឱ្យចេញ ផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ ក្នុងទូទាំងប្រទេសព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ៣០០០០ រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។ នេះបើតាមអនុក្រឹត្យ លេខ២០០អនក្រ.បក ស្តីពីការចេញផ្សាយធនប័ត្រអនុស្សាវរីយ៍។

បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា ការអនុញាតដាក់ឱ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ប្រដាសប្រាក់ប្រភេទ ៣០០០០ រៀលគំរូថ្មីនេះ ដើម្បីអបអរខួប៣០ ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និង ខួប៣០ ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ”។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ គឺជាថ្ងៃរំលឹកដល់ខួប៩ ឆ្នាំ នៃការយាងព្រះទិវង្គរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោតម្ត សីហនុ ព្រះមហាក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”៕

សម្តេចតេជោ ហ៊ុន សែន
ប្រកាស
ប្រកាស
អនុក្រឹត្យ
ក្រដាសប្រាក់ ៣០០០០​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]