រាជធានីភ្នំពេញ ៖ ពិតណាស់ ប្រឡូកក្នុងវិស័យសិល្បៈចម្រៀងនេះ យូរមកហើយ តែតារាចម្រៀងស្រី រ័ត្ន រចនា ទើបនឹងមកផ្ទុះខ្លាំង កក្រើកពេញបណ្តាញសង្គម ក្រោយច្រៀងបទ "មេម៉ាយសប្បាយចិត្ត" ដែលជាបទ ជំនាន់ដើម មកច្រៀងសាជាថ្មី។
យ៉ាងណាមិញ កាលពីប៉ុន្មានខែមុននេះ តារាចម្រៀងរូបនេះ ទទួលការចាប់អារម្មណ៍ជាខ្លាំង ក្រោយបាត់មុខតែមួយរយៈតែប៉ុណ្ណោះ តែបែរជា លេចវត្តមានសាជាថ្មី ជាមួយនឹងរូបរាងផ្ទុយខុសស្រលះ ធ្វើឲ្យមហាជន ស្ទើរតែមិនជឿភ្នែក ធ្លាប់តែឃើញ តារាស្រីរូបនេះ មានសាច់ទ្រលុកទ្រលន់ ប្រែជា រាងស្វែលចង្កេះតូចច្រឡឹង ក្នុងរយៈពេលខ្លី ទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ គេឃើញមានការរិះគន់ពីហ្វេនៗ ដែលត្រូវបានទម្លាយថា រូបនាងធ្លាប់ទទួលសេវាកម្ម បូមខ្លាញ់ក្បាលពោះពី គ្លីនិកមួយកន្លែង ជាហេតុធ្វើឲ្យរូបនាងស្រកពី ៩០គីឡូក្រាម មកនៅត្រឹមតែ ៥០គីឡូក្រាម ផ្ទុយទៅវិញ រូបនាងបែរជា ឃោសនាលក់ថ្នាំសម្រករាង ដែលធ្វើឲ្យ អ្នកគាំទ្រហាក់ហួសចិត្ត ក្រោយពេល ដាក់ជំនឿលើថ្នាំសម្រករាងរបស់រូបនាង ការពិតនោះគឺ ស្រកដោយសារតែ ការបូមខ្លាញ់ក្បាលពោះសោះ។
ចុងក្រោយ មហាជនសម្គាល់ឃើញ តារាស្រីរូបនេះ ហាក់នៅមិនទាន់មានប្រតិកម្មតបវិញ ឫបញ្ជាក់ឲ្យបានច្បាស់លាស់ ពីបញ្ហាចំណុចនៅឡើយទេ ថាតើនេះជារឿងពិត ឫក៏យ៉ាងណា៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ កម្ពុជាថ្មី
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]