បរទេស៖ ជាការពិតណាស់​ តារាចម្រៀងស្រី Selena Gomez គឺជាតារាស្រីមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត បែបធម្មជាតិ និងទទួលបានការពេញចិត្តពីទស្សនិកជនជាច្រើន ព្រមទាំងមានការកោតសរសើរ រាល់ពេលដែលនាងស្លៀកពាក់ស៊ិចស៊ីដើម្បីបង្អួតរាង ទៀតផង។ 

ដោយឡែក កាលពីថ្មីៗនេះ កម្រងរូបភាពជាច្រើនសន្លឹករបស់ Selena ក្នុងឆ្នាំ ២០១៩ ស្រាប់តែធ្វើឲ្យហ្វេនៗរំជួលចិត្តសាជាថ្មីម្តងទៀត ដោយនៅក្នុងនោះ ត្រូវបានគេដឹងថា តារាចម្រៀងរូបនេះ កំពុងធ្វើដំណើរទៅកាន់ស្ទូឌីយោមួយ នៅទីក្រុង Los Angeles។ បើទោះបីជា រូបថតហាក់មានគុណភាពទាប ធ្វើឱ្យព្រិលមិនសូវច្បាស់ តែតារាស្រីរូបនេះ នៅតែមានភាពលេចធ្លោទាក់ទាញភ្នែក ជាមួយនឹងឈុតដ៏សិចស៊ី និងបង្អួតរូបរាងដ៏គួរឲ្យចាប់អារម្មណ៍ ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានធ្វើឲ្យអ្នកគ្រប់គ្នា យកចិត្តទុកដាក់លើ រាល់ពេលដែលនាងស្លៀកពាក់ខោអាវស៊ិចស៊ី ព្រមជាមួយនឹងទឹកមុខមានមន្តស្នេហ៍ ដែលនាំមកនូវភាពស្រស់ស្អាតខុសប្លែកពីអ្នកដទៃ ដែលគ្រប់ស្ទាយ៍របស់នាងបានបង្ហាញឡើង តែងតែទទួលបានការសរសើរជានិច្ច៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]