ភ្នំពេញ៖ កន្លងទៅ២ថ្ងៃថ្មីៗនេះ គឺជាថ្ងៃពិសេសរបស់ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អ្នកនាង វីរៈនិច ដែលធ្វើឡើងយ៉ាងអធិកអធម មានភ្ញៀវកិត្តយសជាច្រើនចូលរួមអបអរពោរពេញដោយស្នាមញញឹម ទោះបីជានេះជារដូវកាលកូវីដយ៉ាងណាក្តី។  

យ៉ាងណាមិញ ឃើញថានៅក្នុងកម្មវិធីមិនត្រឹមតែធ្វើឡើងយ៉ាងអធិកអធមនោះទេ ​តែបើក្រឡេកទៅមើលរូបសម្រស់តារាស្រីរូបនេះ ពិតជាស្រស់ស្អាតខ្លាំង នៅក្នុងឈុតប្រពៃណី សាកសមជាមួយនឹងកូនកម្លោះដែលស្រលាញ់គ្នាអស់ជាច្រើនឆ្នាំ។ តែអ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើននាំ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ វីរៈនិច ក៏មានចំណងដៃបទចម្រៀងក្នុងថ្ងៃមង្គលរបស់ខ្លួនដែលមានចំណងជើងថា«​ថ្ងៃរង់ចាំ» ក៏ដូចជាច្រៀងដោយខ្លួនឯង ទៅកាន់ស្វាមីទុកជាការអរគុណ ដែលស្មោះស្មគ្រ័និងរក្សាសន្យា នឹងគ្នាអស់ពេលច្រើនឆ្នាំមកនេះ ដែលអត្ថន័យពិតជាមានន័យ ស្ដាប់ហើយឡើងរំភើបជំនួសកូនកម្លោះផងដែរ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖ 

វីរៈនិច 
វីរៈនិច 
វីរៈនិច 
វីរៈនិច និងស្វាមី
វីរៈនិច និងស្វាមី
វីរៈនិច និងស្វាមី
បទចម្រៀង វីរៈនិច 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]