រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ បណ្តាអ្នកគាំទ្រ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ផ្ទុះការភ្ញាក់ផ្អើល និងសាទរជាខ្លាំង ក្រោយពេល ទទួលដំណឹងថា រូបនាង ត្រូវជ្រើសរើសជា បេក្ខនារីខ្មែរដំបូងគេ ដែលត្រូវទៅចូលរួម ក្នុងការប្រកួត Miss Incontinental លើកទី៤៩ ដែលនឹង ប្រារព្ធនៅចុងខែតុលានេះ នៅប្រទេសអេហ្ស៊ីប ។
យ៉ាងណាមិញ ក្នុងរយៈពេល មិនដល់១ខែផង ក្រោយពេល រូបនាងទទួលបានដំណឹងល្អនេះ រូបនាងរៀបចំអ្វីគ្រប់យ៉ាង សម្រាប់ការប្រកួតនេះ ស្ទើរតែរួចរាល់អស់ទៅហើយ តែចុងក្រោយ មកដល់ពេលនេះ បែរជា រូបនាងមានលទ្ធភាពតិចតួចណាស់ ក្នុងការចេញទៅប្រកួត ដោយសារតែ បញ្ហាខាងវីហ្សា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ ដល់ថ្នាក់ហ្វេនរូបនាងម្នាក់ បានទម្លាយប្រាប់ថា ខណៈពេលនេះ រូបនាងប្រែប្រួលស្រកទម្ងន់ ដោយសារតែ ការខិតខំប្រឹងប្រែងសម្រាប់ការប្រកួតនេះ មិនថា ការហាត់ដើរ ការហាត់និយាយភាសាអង់គ្លេស ស្របពេលរូបនាង ក៏កំពុងតែមាន បញ្ហាសុខភាព រហូតតម្រូវឲ្យរូបនាង ត្រូវប្រើថ្នាំច្រើនគ្រប់ក្នុងមួយពេលៗ លើសពីនេះទៅទៀត ដល់ថ្នាក់ ពេលខ្លះ រូបនាងត្រូវហូរឈាមច្រមុះក៏មានដែរ។
ដោយសារតែបញ្ហានេះហើយ ទើបធ្វើឲ្យ ហ្វេនៗរូបនាង កាន់តែបារម្ភពីរូបនាង ឃើញនៅសម្បកក្រៅ រីករាយផ្តល់ស្នាមញញឹម ស្រស់ស្រាយបែបនេះមែន ក៏ប៉ុន្តែ ខាងក្រោយខ្នងរូបនាង គឺពោរពេញដោយ ភាពឈឺចាប់ ខំលាក់ទុក មិនឲ្យមជ្ឈដ្ឋានខាងក្រៅ បានដឹងនោះឡើយ។
យ៉ាងណាក្តី ទោះមិនបានចេញទៅប្រកួតមែន តែហ្វេនៗ នៅតែគាំទ្ររូបនាងដូចពេលមុនដដែល ព្រោះនេះរូបនាង ខិតខំអស់ពីសមត្ថភាពទៅហើយ ទាំងពេលវេលា ថវិកា ព្រមទាំងកម្លាំងកាយរួចរាល់ទៅហើយ តែបែរជា ជួបបញ្ហាព្រោះតែរឿងវីហ្សាទៅវិញ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ Support Beauty Pageant
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]