បរទេស៖ មានដំណឹងគួរឲ្យភ្ញាក់ផ្អើល ដែលនៅលើគេហទំព័រជាផ្លូវការរបស់ guinness បានចុះផ្សាយ រាយការណ៍មកថា ទូកងកម្ពុជាមួយ ដែលមានឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី» បានជាប់កំណត់ត្រពិភពលោក ដែលជាទូកងវែងជាងគេបង្អស់នៅលើពិភពលោក។
ទូកងដែលវែងជាងគេលើលោកមួយនេះ មានប្រវែងរហូត ៨៧.៣ ម៉ែត្រ ហើយត្រូវបានសម្រេចជោគជ័យក្នុងការផលិតដោយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង និងរដ្ឋបាលខេត្តព្រៃវែង (ជនជាតិកម្ពុជាធ្វើទាំងអស់) នៅក្នុងខេត្តព្រៃវែងប្រទេសកម្ពុជាផ្ទាល់តែម្តងដែលសម្រេចរួចជាស្ថាពរ នៅថ្ងៃទី ១២ ខែវិច្ឆិកា កាលពីឆ្នាំ ២០១៨ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះដែរ ទូកងមួយនេះ អាចផ្ទុកអ្នកជិះទូករហូតដល់ទៅ ១៧៩ នាក់។ នៅចំកណ្តាលរបស់វា ទទឹងទូកមួយនេះ វាមានប្រវែងរហូតដល់ ១៩៣ សង់ទីមែត្រ ដែលមានជម្រៅ ៨៣ សង់ទីមែត្រ។ ទម្ងន់របស់វា ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១២.១០២ គីឡូក្រាមឯណោះ ។
គួរបញ្ជាក់ផងដែរ ទូកងបុរាណនេះ ត្រូវបានគេយកមកប្រើប្រាស់ នៅសម័យបុរាណ ដើម្បីការពារទឹកដី និងនគរ ជៀសវាងការរំលោភឈ្លានពានពីសត្រូវ ហេតុដូច្នេះ គេត្រូវបានធ្វើឡើងដើម្បីអភិរក្សវប្បធម៌បុរាណ នៃការផលិតទូកងដូច្នេះដែរ។
ប្រភព៖ https://www.guinnessworldrecords.com/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]