កូរ៉េខាងត្បូង៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ តារាសម្ដែងស្រីដ៏ល្បី Moon Geun Young ហាក់ដូចជាមិនមានប្រជាប្រិយភាព ដូចកាលពីមុននោះទេ ដោយរូបនាងស្ទើរតែអវត្តមានពីកម្មវីធីទូរទស្សន៍ ប៉ុន្តែតារាស្រីរូបនេះ នៅតែមានសកម្មភាព នៅលើបណ្តាញសង្គម។ 

យ៉ាងណាមិញ ថ្មីៗនេះ តារាស្រី Moon Geun Young ធ្វើឲ្យមនុស្សជាច្រើន ស្ទើរតែមិនជឿនឹងភ្នែករបស់ពួកគេ នៅពេលដែលបានឃើញរូបភាពរបស់នាង នៅលើទំព័រផ្ទាល់ខ្លួន ដោយ​បានបង្ហាញខ្លួន ជាមួយនឹងមុខចាស់អាប់អួរ ស្បែកយារធ្លាក់ ដែលមើលទៅប្រៀបដូចជាមានវ័យ ៥០ ឆ្នាំ ហើយការលេចឡើងនៃសម្រស់របស់នាងបែបនេះ បានធ្វើឲ្យអ្នកគាំទ្រ មានការខកចិត្ត ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តារាសម្ដែងស្រីរូបនេះ ក៏បានធ្វើឱ្យហ្វេនទាំងនោះ មានការព្រួយបារម្ភ និងសោកស្ដាយ ទៅលើសម្រស់ចាស់ជាងវ័យជាច្រើនឆ្នាំ យ៉ាងច្បាស់ៗ ខណៈដែលកាលពីមុនមកនេះ នាងមានភាពល្បីល្បាញដោយសារមានរូបសម្រស់ស្រស់ស្អាតដូចតុក្កតា ព្រមទាំងជាទីចាប់អារម្មណ៍ពីទស្សនិកជនជាច្រើន ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Moon Geun Young 
Moon Geun Young 
Moon Geun Young 
Moon Geun Young 
Moon Geun Young 
រូបភាព Moon Geun Young បង្ហាញពីភាពចាស់ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]